ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ: នាព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២៣ នៅវិទ្យាល័យកំពង់ស្ពឺបានប្រារព្ធពិធីអបអរសង្រ្កាន្តឆ្នាំថ្មីមុនថ្ងៃចូលឆ្នាំខ្មែរប្រពៃណីជាតិប៉ុន្មានថ្ងៃខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នេះក៏ដាក់ពិព័រណ៍បង្អែមចំនួនប្រាំពីរមុខលោក អេង ឆាវុធនាយកវិទ្យាល័យកំពង់ស្ពឺបានឲ្យដឹងថា សាលារបស់លោកតែងតែប្រារព្ធពិធីអបអរសង្ក្រាន្តឆ្នាំថ្មីជាងរាល់ឆ្នាំ ហើយសម្រាប់ឆ្នាំថ្មីខាងមុខនេះសាលាបានដាក់ពិព័រណ៍បង្អែមប្រពៃណីរបស់ខេត្តចំនួន៧មុខ។ រួមមាន: ១បង្អែមបបរផ្លែត្នោត ២.បង្អែមនំផ្លែអាយ៣.បង្អែមនំគ្រប់មុខ ៤.បង្អែមបបរសណ្តែកខៀវ ក្រហម ៥.បង្អែមនំសារាយ ៦.បង្អែមនំគ្រាប់ខ្នុរ ៧.បង្អែមបាញ់ចានឿក។
លោកបានបន្តទៀតថាប្រារព្ធពិធីសង្ក្រាន្តមុនចូលឆ្នាំថ្មីនៃវិទ្យាល័យកំពង់ស្ពឺឆ្នាំនេះក៏មានការចូលរួមពីលោក ហន ភក្តី អភិបាលរងខេត្តដើម្បីចែកជូនបណ្ណសសើរដល់លោកគ្រូអ្នកគ្រូសិស្សានុសិស្ស ព្រមទាំងសព្វបុរសជនផងដែរ។
លោក ហន ភក្តី អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកពិតជាសប្បាយរីករាយនិងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងសប្បុរសជនមានការចូលរួមក្នុងពិធីអបអរសង្រ្កាន្តវិទ្យាល័យកំពង់ស្ពឺ។លោកបានបន្តទៀតថាអភិបាលខេត្តកំពង់ស្ពឺបានផ្តាំផ្ញើសួរសុខទុក្ខលោកគ្រូអ្នកគ្រូនិងឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រក្លាយជាទំពាំងស្នងឬស្សីដើម្បីអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចំរើនគ្រប់វិស័យ៕/PC