កីឡាករ​ល្បីៗ​ដែល​ទទួលពាន​សំខាន់​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​

1437
ចែករម្លែក

​ខ្សែបម្រើ លូ​កា ម៉ូ​ឌ្រី​ក (Luka Modric)​បាន​ជាប់​ជា​កីឡាករ​ឆ្នើម​បំផុត នៅក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់ រដូវក្តៅ​នេះ បន្ទាប់ពី​កីឡាករ​សញ្ជាតិ​ក្រូ​អាស៊ី​រូបនេះ ទទួលបាន​បាល់​មាស ។​
​ ​
​ខ្សែបម្រើ​ក្លឹប​រៀល​ម៉ា​ឌ្រី​ដ​រូបនេះ បានបញ្ចប់​ការប្រកួត​ដោយ​ក្រុម​ក្រូ​អាស៊ី​ចាញ់​ក្រុម​បារាំង​៤-២​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​យប់​ថ្ងៃអាទិត្យ ។​
​ ​
​ប៉ុន្តែ​កីឡាករ​រូបនេះ​ត្រូវបាន​ទទួលស្គាល់​ចំពោះ​ការចូលរួមចំណែក​ជួយ​ក្រុម​ក្រូ​អាស៊ី​ឆ្លងកាត់ ពី​ដំណាក់ កាល​មួយ​ទៅ​ដំណាក់កាល​មួយ​រួមទាំង​ការយក​ឈ្នះ​ក្រុម​ដា​ណឺ​ម៉ាក រុស្ស៊ី និង​ក្រុម​អង់គ្លេស​ផងដែរ ។​
​ ​
​ចំណែក​កីឡាករ​អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) របស់​បែលហ្ស៊ិក ឈរ​នៅ​លេខ​រៀង​ទី​២ និង អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) ដែល​លើក​ពាន​វើ​ល​ខាប់​នោះ ឈរ​នៅ លេខ​រៀង​ទី​៣ ។​
​ ​
​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន Harry Kane)​របស់​អង់គ្លេស​ទទួលបាន​ពាន ស្បែក ជើង​មាស បន្ទាប់ពី​បញ្ចប់​ការ ប្រកួត​ក្នុងឋានៈ​ជា​កីឡាករ​ទាត់​បញ្ចូល ទី​បាន​ច្រើនជាងគេ​គឺ​៦​គ្រាប់ បើ​ទោះ បី​ជា​ក្រុម​អង់គ្លេស​ចាញ់​ក្រុម​ក្រូ​អាស៊ី​ក៏ ដោយ ។​
​ ​
​កីឡាករ​បារាំង គ្រី​ស្មាន់ និង ឃី​លៀន អឹម​បា​ប៉េ រកបាន​ម្នាក់​៤​គ្រាប់ ស្មើនឹង​កីឡាករ ឌែ​នី​ស ឆើ​រី​សេវ (Denis Cheryshev)​គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) និង​ហា​ហ្សា​ដ (Hazard) ដែរ​។​
​ ​
​អ្នកចាំទី ធី​បូ​តខ​ត​ធឹ​ស (Thibaut Courtois) របស់​ក្រុម​បែលហ្ស៊ិក​ទទួលបាន​ស្រោមដៃ​មាស ក្នុង ឋានៈ​ជា​អ្នកចាំទី ល្អ​ដាច់​គេ​នៅ​វើ​ល​ខាប់​ស្របពេល​ក្រុម អេ​ស្ប៉ា​ញ​ទទួលបាន​ពាន​លេង​ដោយ យុត្តិធម៌​បំផុត ។​
​ ​
​ចំណែក​កីឡាករ អឹម​បា​ប៉េ ដែល រកបាន​គ្រាប់​បាល់​ក្នុង​ប្រកួត​ផ្តាច់ព្រ័ត្រ​ទទួលបាន​ពាន​កីឡាករ​វ័យ ក្មេង​ឆ្នើម ជាងគេ​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នេះ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ​ឆ្នើមៗ​ដែល​ទទួលបាន​ពាន​នៅ​វើ​ល​ខាប់​

ទីតាំងផ្សាយពាណិជ្ជកម្ម