កីឡាការិនី​ល្បុក្កតោ​ម្នាក់​រៀបរាប់​ទាំង​ទឹកភ្នែក​ពី​ឪពុក​ដែលជា​កវី​ល្បី​មួយរូប​ធ្លាក់ខ្លួន​ឈឺ​

1726
ចែករម្លែក

(​ភ្នំពេញ)​៖ កញ្ញា​សំ ថា​រ័ត្ន ដែល មហាជន​ស្គាល់​នាង​ជា​កីឡាការិនី​ថ្នាក់ ជាតិ​ផ្នែក​ល្បុក្កតោ និង​ជា​តារា​សម្តែង ក្បាច់គុន​មួយរូប ហើយ​ជា​កូនស្រី​កវី​ល្បី ឈ្មោះ លោក​អ៊ុំ ដ​រ៉ា បាន​រៀបរាប់ ទាំង ទឹកភ្នែក​ពី​ស្ថានភាព​ឪពុក​ធ្លាក់ខ្លួន​ឈឺ មិន ឃើញ​ធូរស្រាល​ឡើយ ។ ព្រឹទ្ធាចារ្យ វី​យូ​ឡុង លោក​អ៊ុំ ដ​រ៉ា ដែល​ល្បីឈ្មោះ ខ្លាំង​នៅក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៦០​លោក​បាន​និពន្ធ​បទ​ចម្រៀង ជាច្រើន​ហើយ បទ​ចម្រៀង​ដែល​ល្បីល្បាញ​ខ្លាំង​រហូត មកដល់​បច្ចុប្បន្ន​មានដូចជា​បទ​ចម្រៀង របស់លោក​ស៊ិន ស៊ី​សាមុត មាន​បទ “​រូប​អូន​ហ្នឹងហើយ​” “​ថ្ងៃ​ណា​មាន សង្ឃឹម​” បទ​ច្រៀង ដោយ​អ្នកស្រី​រស់ សេរី​សុទ្ធា មាន​បទ “​ឈប់​ស្រឡាញ់​អូន ទៅ​” “​នេះ​ឬ​ផល​បុណ្យ​?” “​ស្រឡាញ់​អូន ដល់​ណា​” “​ចាស់​ជូរឯម​” ជាដើម ។

​កញ្ញា សំ ថា​រ័ត្ន និង​លោកឪពុក​

​ ​
​ទោះបី​ជាមាន​ភាពល្បីល្បាញ ក៏ដោយ ក៏​ហាក់​មិនបាន​ធ្វើឱ្យ​ជីវភាព​រស់ក្នុង​ភាព​ស្រណុក​សុខ ស្រួល​សម​នឹង កេរ្តិ៍ឈ្មោះ ព្រោះតែ​វ័យ​ឈានដល់​៧៩ ឆ្នាំ ហើយក៏​កំពុងមាន​ជំងឺ​ប្រចាំកាយ ឈឺ​ផ្នែក​ឆ្អឹងត្រគាក​ខាងឆ្វេង ដើរ​មិន​រួច ជាច្រើន​ឆ្នាំ​មកហើយ ។​
​ ​
​កញ្ញា​សំ ថា​រ័ត្ន បាន​ប្រាប់ថា នាង និង​ក្រុមគ្រួសារ បានសម្រេច​ចិត្ត សាជាថ្មី ដែល​ផ្តល់​ការ​ព្យា បាល​ឆ្អឹង ឪពុក​របស់​នាង​ទៅឱ្យ​គ្រូខ្មែរ​បុរាណ ព្រោះថា ទៅ​មើល​ពេទ្យវិទ្យា​សាស្ត្រ​គេ​លែង​ទទួល ព្យាបាល​ឆ្អឹង​លោក​ពុក ហើយដោយ​សារ​ពុក​ចាស់​ជ្រុល ហើយ​ខ្សោយ មិនអាច​ទប់ទល់​បាន នូវ​ការអនុវត្ត​ព្យាបាល​របស់​ពេទ្យ​ទេ ។ ដូច្នេះ មានតែ​វិធី​អាគម​ផ្សំ​អាយុ ដែល​ប្រហែល នឹង​អាចជួយ​ឪពុក​នាង​បាន ។

ព្រឹទ្ធាចារ្យ វី​យូ​ឡុង លោក​អ៊ុំ ដ​រ៉ា

​ ​
​ជា​កូនស្រី​កវី​ឆ្នើម​រូបនេះ នាង បាន​បន្តថា ថ្លៃ​ព្យាបាល​ក៏​អស់​មិនតិច​ដែរ​អាច​ដល់​ទៅ​ពីរពាន់ ដុល្លារ​អាម៉េរិក ឯណោះ ។ ទោះបីជា​មិនមាន​លទ្ធភាព ប៉ុន្តែ​នាង​ចង់​តស៊ូ​នឹង​ការងារ​ជាច្រើន តាមតែ​អាចធ្វើ​បាន ព្រោះតែ​កូនៗ​ចង់ ឃើញ​ឪពុក​ឈរ​បាន មានតែ​ត្រូវ​ប្រឹង រកលុយ ។ ទោះបីជា​ស្ថានភាព​ជំងឺ​ឪពុក​មិន​ដូចដើម​១០០​ភាគរយ ក៏​យ៉ាង ហោចណាស់ ក៏​អាចធ្វើឱ្យ​ឪពុក របស់​នាង​បាន​ថយ​ការឈឺចាប់ និង​ក្រោក ឈរ​បាន​វិញ និង​ចង់ឱ្យ​ឪពុក​របស់​នាង អង្គុយ​ឱ្យ បានយូរ និង​កូតវីយូឡុង ឱ្យ​ពួក នាង​ស្តាប់​ទៀត ។ បើ​ឪពុក​របស់​នាង ឈរ​បាន​វិញ​មែន នាង​នឹង​សុំ​គេ​ឡើង ឆាក​តន្ត្រី​ណាមួយ​ជាមួយគ្នា ហើយ ឪពុក​របស់​នាង​លេង​វី​យូ​ឡុង ហើយ នាង​ជា​អ្នក​ច្រៀង ។ ​
​ ​
​ពូកែ​ហក់លោត​វាយ​គ្នា តារា រូបនេះ បាន​ពោលថា “​ស្ថានភាព​គ្រួសារ យើង​ពីមុន​វេទនា ឥឡូវនេះ​ពួកយើង បាន​អង្គុយ​គ្រាន់ សង្ឃឹមថា ថ្ងៃ​ខាងមុខ ពួកយើង​នឹង​បាន​ឈរ​យ៉ាង​ស្រស់ ស្រាយ​ក្តី​សុខ​បំផុត ។ នាង​តែង​ត្រឡប់ ទៅ​មើល​រូបថត និង​អនុស្សាវរីយ៍​របស់ លោក​ពីមុនៗ ស្រក់​ទឹកភ្នែក ស្តាយ​ពុក ប្រញាប់​ធ្លាក់ខ្លួន​ឈឺ ពុក​អត់​ទាន់​បាន ដេញ​កូនៗ​ឱ្យ​រៀន​ភ្លេង រៀន​និពន្ធ​អី​ផង ក៏​មិនដែល​ឮ​ពុក​អួត​ប្រាប់​កូន​មួយ​ម៉ាត់ ថា ឪ​ពីមុន​ល្បី​ដែរ​ណា​! អួត​មួយ​ម៉ាត់ ពីរ​អី អត់​អា​លីង​” ។​


​ ​
​រៀបរាប់​បណ្តើ​រយំ​បណ្តើរ ផង នាង​បាន​បញ្ជាក់ថា “​អរគុណ​ឪពុក ដែល​បាន​សហការ​ជាមួយ​កូន អំឡុង ពេល​កូន​នៅ​មើលថែ ពេលដែល​ពុក ស្ថិតក្នុង​ដង្ហើម​ផិតផើយ ប្រឹង​រស់​បន្តជីវិត ដើម្បី​ជា ជន​គំរូ​សម្រាប់​សង្គម គ្រួសារ និង​ប្រទេសជាតិ និង​ឱ្យ​កូនៗ បាន​មើល និង​រៀនសូត្រ​តាម ទោះបីជា ពុក​មិនបាន​សម្តី​វោហារ​ស្តីប្រដៅ​ដូច​ពុក គេ​ដទៃ តែ​ទង្វើ​ដែល​ពុក​បានបង្ហាញ គឺ មានន័យ​ណាស់​ទៅហើយ​” ។
​ ​
​នាង​ក៏បាន​លាន់មាត់​ទាំង សោកសៅ​ទៀតថា “​លោក​ឪ លោក​ម៉ែ កូនសុំ​ទោស ដែល​មិនបាន​ដើរ តាមផ្លូវ​ឪ ឪ​បាន​ចំណូល​មិន​ឈឺ​សាច់​ដូច​កូន​មែន តែ​ឪ​ចុក​រោយ​ចង្កេះ ឈឺក្បាល ស្ត្រេ​ស ព្រោះ​ឪ​ប្រើ​ខួរក្បាល​គិត​ច្រើន ។ រឿង ធ្វើការ​បម្រើ​ជាតិ គឺ​កូន​គិតថា កូន​ដើរ​ផ្លូវ ជាមួយ​ឪ អ៊ីចឹង​សូម​ឪ និង​ម៉ែ កុំ​ខកចិត្ត នឹង​កូន​ទៀត​” ៕ ដោយ​៖ បូ​រិ​ន​

ទីតាំងផ្សាយពាណិជ្ជកម្ម