ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៦ មេសា ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចុះកិច្ចព្រមព្រៀង ជាដៃគូសហការជាមួយ ម្ចាស់ឧបត្ថម្ភថ្មី គឺក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែលមានរយៈពេល ៣ ឆ្នាំ ចាប់ពី២០២៣ រហូតដល់ឆ្នាំ២០២៦។
ប្រមុខសហព័ន្ធកីឡាបាល់ទាត់កម្ពុជា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានចាត់ទុកថា នេះជាការចូលរួមចំណែកអភិវឌ្ឍន៍បាល់ទាត់កម្ពុជា ឲ្យកាន់តែ មានភាពរីកចំរើន ទៅអនាគត។
ដោយឡែក លោក សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុនវឌ្ឍនៈប៊ូវើរី បាន បញ្ជាក់ថាៈ ការចូលរួមឧបត្ថម្ភនេះ គឺក្នុងនាមជាក្រុមហ៊ុនរបស់ខ្មែរ មានម្ចាស់ភាគ ហ៊ុន ជាជនជាតិខ្មែរ យើងលោកពិតជាមានកិត្តិយស និងមោទនភាព ដែលបាន ក្លាយជាដៃគូ ឧបត្ថម្ភផ្លូវការ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលរយៈពេល វែង ៣ ឆ្នាំ ជាប់គ្នា ចាប់ពីឆ្នាំ២០២៣ រហូតដល់ឆ្នាំ២០២៦ ដែលការចូលរួម ចំណែកនេះ គឺដើម្បីជំរុញការអភិវឌ្ឍ និងលើកកម្ពស់គុណភាព វិស័យកីឡា បាល់ទាត់ នៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខ ឥតឈប់ឈរ ។
ដោយឈរលើទស្សនៈវិស័យ របស់ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ក្នុងការចែករំលែក ការជួបជុំ ភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយយើងជឿជាក់ ថា កីឡានាំមកនូវសុខភាព មិត្តភាព ការជួបជុំ ភាពសប្បាយរីករាយ និងសាមគ្គីភាព ដែលទាំងអស់នេះ គឺដើរស្របនឹងឆន្ទៈរបស់ក្រុមហ៊ុនយើង ហើយភាពជាដៃគូនេះ នឹងនាំយកនូវភាពជោគជ័យ មួយកម្រិតទៀត សម្រាប់វិស័យកីឡានៅម្ពុជា។
នេះគឺជាបេសកកម្មថ្មី ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីគាំទ្រវិស័យ កីឡាបាល់ទាត់ ឲ្យកាន់តែខ្លាំងក្លា ចូលរួមលើកទឹកចិត្ត ដល់គ្រូបង្វឹកគណៈគ្រប់ គ្រង ជាពិសេសក្រុមកីឡាករជម្រើសជាតិទាំងអស់ ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព ដើម្បីត្រៀមខ្លួនរួចជាស្រេច ជាមួយនឹងការប្រកួតសំខាន់ៗ នាពេលឆាប់ៗនេះ ដូចជា ព្រឹត្តការណ៍កីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ, ការប្រកួតជម្រុះ FIFA World Cup និងការប្រកួតជាច្រើនទៀត ក្នុងតំបន់អាស៊ាន និងទ្វីបអាស៊ី៕/V/R