ដោយៈតារារិទ្ធ/ភ្នំពេញៈកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអនុ ម័ត “សេចក្តីព្រាងផែនការជាតិទសវត្សស កម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ ២០២១ -២០៣០”។

សេចក្តីព្រាងផែនកានេះមានគោលបំ ណងកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នក របួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០ភាគរយនៅឆ្នាំ ២០៣០ ដោយផ្តោ តលើគោលដៅសំខាន់ចំនួន២គឺទី១.កាត់បន្ថយចំនួនអ្នកស្លាប់និងរបួសតាមកត្តាហា និភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនិងទី ២ .បង្កើនប្រសិទ្ធភាពការអនុវត្តការងារសុ វត្ថិភាពចរាចរណ៍ផ្លូវគោកដោយផ្អែកតាម សសរស្ដម្ភចំនួន៦។

សេចក្តីព្រាង«ផែនការជាតិទសវត្សសកម្ម ភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី ២ឆ្នាំ២០២១-២០៣០»ត្រូវបានកំណត់អនុវត្តលើគោលដៅជាក់លាក់គឺ ខេត្តមានអត្រាអ្នកស្លាប់និងអ្នករបួសខ្ពស់សរុបចំនួន ១៦រាជធានី ខេត្តរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកំពង់ ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ។

យុទ្ធសាស្ត្រនេះក៏ត្រូវបានផ្តោតលើមូលហេ តុបង្កឱ្យមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរា ចរណ៍ផ្លូវគោកខ្ពស់ការបើកបរលើសល្បឿ នកំណត់ការមិនគោរពសិទ្ធិអាទិភាពការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងការមិនពាក់មួកសុវត្ថិភាព ការមិនប្រកាន់ស្តាំ ការជែងនិងការបត់ក្នុងស្ថានភាពគ្រោះថ្នាក់ ការមិនគោរពសញ្ញាចរាចរណ៍និងការប្រើប្រាស់ឧបករណ៍ទំនាក់ទំនងក្នុងពេលបើក បរ។

យុទ្ធសាស្ត្រនេះមាន ៦សសរស្តម្ភ ក្នុងនោះ សសរស្ដម្ភចំនួន៥ស្របតាមផែនការសកម្ម ភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលនិង សសរស្តម្ភចំនួន១(សសរស្ដម្ភទី២)ផ្អែកតា មស្ថានភាពជាក់ស្តែងរបស់ប្រទេសកម្ពុជាមាន៥៣ចង្កោមសកម្មភាពនិង២២២សកម្ មភាព ដូចខាងក្រោម៖

– សសរស្តម្ភទី១.ពង្រឹងយន្តការគ្រប់គ្រងនិងដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន១០ចង្កោមសកម្មភាព និង៤៧ សកម្មភាព ។
– សសរស្តម្ភទី២.ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមាន៩ចង្កោ មសកម្មភាពនិង៣៨សកម្មភាព ។
– សសរស្តម្ភទី៣.ពង្រឹងការអប់រំផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកមាន១១ច ង្កោមសកម្មភាពនិង៤៩សកម្មភាព ។
-សសរស្តម្ភទី៤.ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់មាន១០ចង្កោមសកម្មភាពនិង៤៨សកម្មភាព។
– សសរស្តម្ភទី៥ុ.ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបឋមនិងសង្គ្រោះបន្ទាន់មាន៧ច ង្កោមសកម្មភាពនិង២២សកម្មភាព។
– សសរស្តម្ភទី៦.ពង្រឹងការគ្រប់គ្រងសុវត្ថិ ភាពយានយន្ដមាន៦ចង្កោមសកម្មភាពនិង១៨សកម្មភាព។

ដើម្បីចូលរួមទប់ស្កាត់និងកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកកម្រិ តទាបបំផុតស្របតាមផែនការសកម្ម ភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលឆ្នាំ២០២១- ២០ ៣០ របស់អង្គការសុខភាពពិភពលោកគឺ កាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោ យសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០ភាគរយនៅឆ្នាំ២០៣០ព្រមទាំងការរក្សានូវសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោកការ ទប់ស្កាត់ការប្រព្រឹត្តបទល្មើសបណ្តាលមក ពីការប្រើប្រាស់ផ្លូវថ្នល់ដើម្បីធានាសុវត្ថិ ភា ពសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោកនិងធានាការពារ៕