ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៦មេសាថា ខ្លួននឹងបង្កើនសមត្ថភាពផលិតរបស់ខ្លួនទ្វេដងនៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុនកំពុងព្យាយាមឈរជើងរឹងមាំនៅក្នុងទីផ្សារដ៏សំខាន់ និងបញ្ចៀសហានិភ័យភូមិសាស្ត្រនយោបាយដែលអាចកើតមាន។
អាស៊ីនិងជាពិសេសចិនគឺជាគោលដៅសំខាន់សម្រាប់ទាំងក្រុមហ៊ុន Airbus និងគូប្រជែងអាម៉េរិក Boeing ដែលកំពុងសម្លឹងទាញយកប្រយោជន៍ពីការកើនឡើងនៃតម្រូវការសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាសពីសំណាក់ក្រុមវណ្ណៈកណ្តាលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។
លោក ហ្គីលលូម ហ្វូរី (Guillaume Faury) បាននិយាយក្នុងអំឡុងធ្វើដំណើរទៅកាន់ប្រទេសចិន កន្លែងដែលគាត់កំពុងអមដំណើរប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុងថា “វាសមហេតុផលណាស់សម្រាប់ពួកយើង ដោយសារទីផ្សារចិនបន្តរីកចម្រើន ដូច្នេះត្រូវបម្រើសេវាកម្មក្នុងស្រុកសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ចិន និងប្រហែលជាអតិថិជនផ្សេងទៀតនៅក្នុងតំបន់ផងដែរ”។
ក្រោយមក លោកហ្វូរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយដើម្បីសាងសង់រោងចក្រដំឡើងយន្តហោះទីពីរ (FAL) នៅបរិវេណរោងចក្ររបស់ខ្លួនក្នុងទីក្រុងធៀនជីង ភាគឦសានប្រទេសចិន សម្រាប់យន្តហោះធុនមធ្យម A320 ដ៏ពេញនិយមរបស់ក្រុមហ៊ុន Airbus នៅក្នុងពិធីមួយដែលមានការចូលរួមពីលោកម៉ាក្រុងនិងប្រធានាធិបតីចិនស៊ី ជីនពីង។
រោងចក្រដំឡើងថ្មីនេះនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៥៕
រោងចក្រដំឡើងថ្មីនេះនឹងចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០២៥