អំឡុង​យុទ្ធនា​ការបោះឆ្នោត ហើយ​កៀក​ថ្ងៃ​បោះឆ្នោត​មកដល់ នៅ​បន្ទាយមានជ័យ​មាន​ពិធីបួងសួង​បន្តបន្ទាប់​

896
ចែករម្លែក

ដោយ :​ ភ្នំ​ស្វាយ / បន្ទាយមានជ័យ ៖ អំឡុង​យុទ្ធនា​ការបោះឆ្នោត ហើយ​កៀក​ថ្ងៃ​បោះឆ្នោត​មកដល់ នៅ​ខេត្តបន្ទាយមានជ័យ ឥស្សរជន មន្ត្រី​ធំ​តូច​បានធ្វើ​ពិធី​បន់ស្រន់​បួងសួង​បន្តបន្ទាប់ ។​

ជាក់ស្ដែង នៅ​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ​២០១៨ លោក​ អ៊ុំ រាត្រី អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រីរាជការ​ស៊ី​វី​ល កងកម្លាំង មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​រដ្ឋបាលខេត្ត បានរៀបចំ​ពិធីបួងសួង​នៅ​ស្តូប​រូប​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នា​បរិវេណ​វេទិកា​ខេត្ត​នា​ក្រុង​សិរីសោភ័ណ ដើម្បី​សុំ​សេចក្តីសុខ ចម្រុងចម្រើន ជូន​មន្ត្រី កងកម្លាំង ប្រជាពលរដ្ឋ ទូទាំង​ខេត្តបន្ទាយមានជ័យ​។​

ហើយ​កាលពី ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៨ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តបន្ទាយមានជ័យ​បាន​អញ្ជើញ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន ដល់​មន្ត្រី ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ក៍​ដូចជា​ទូទាំងប្រទេស គឺ​បន់ស្រន់ បួងសួង រួម​មាននៅ​ប្រាសាទបន្ទាយឆ្មារ​ឃុំ​បន្ទាយ​ឆ្ម​ឬ ,​នៅ​ប្រាសាទបន្ទាយទ័ព​ឃុំ​ថ្មពួក ,​នៅ​រមណីយដ្ឋាន​ភ្នំ​ព្រះ​ឃុំ​ថ្មពួក ឃុំ​ភូមិ​ថ្មី ឃុំ​គោក​កឋិន និង​នៅ​វត្ត​ប្រាសាទរលំ​ជ្រៃ​ឃុំ​ភូមិ​ថ្មី ដែល​ឃុំ​ទាំងនោះ​នៅ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

អ្នកមាន​ជំនឿ​និង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហើប​ថា ការ​បន់ស្រន់​ផ្ទួនៗ​គ្នា​នេះ ក៏​ដើម្បីឲ្យដំណើរការ​បោះឆ្នោត​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​នា​ថ្ងៃទី​២៩​កក្កដា​ ២០១៨​ខាងមុខ បាន​រលូនជោគជ័យ​កុំបី​អាក់ខាន​ឬ​មាន​អ្វី​ខា​ឃាំង​ឡើយ​៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម