ដោយៈបូព៌ព្រឹក្ស/ភ្នំពេញ៖នៅថ្ងៃទី៧ ខែមេសាឆ្នាំ២០២៣សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតស្តីពីការបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ក្រោមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធ អតិផរណា។

រាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ដល់គ្រួសារប្រជាពលរដ្ឋដែលងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណាចាប់ពីថ្ងៃទី១០ខែមេសាឆ្នាំ២០២៣នេះតទៅ។

សម្ដេចតេជោហ៊ុនសែនបានលើកឡើងតាមរយៈសារលិខិតនេះថាការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យដំណើការកម្មវិធីដោយបានបើកផ្ដល់សាច់ប្រាក់ឧបត្ថម្ភលើកទី១ រួចរាល់ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ កន្លងមក។

សម្ដេចតេជោបានបញ្ជាក់ថា ៖ «តាមការសន្យារាជរដ្ឋាភិបាលនឹងចាប់ផ្តើមបើកផ្តល់សាច់ប្រាក់ឧបត្ថម្ភលើកទី២ ជូន គ្រួសារ ប្រជាពលរដ្ឋគោលដៅដែលបានកំណត់អត្តសញ្ញាណរួច ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ»។
សូមជូនសារលិខិតទាំងស្រុង៖