​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ អាជ្ញាធរ​កាលពី​ថ្ងៃ​សុក្រ​បាន​សុំ​អោយ​ប្រជាជន​នៅក្នុង​ក្រុង​ឈៀង​ម៉ៃ​ភាគ​ខាងជើង​ថៃ​នៅក្នុង​ផ្ទះ​និង​ធ្វើការ​ចេញពីផ្ទះ​ខណៈ​ខ្យល់អាកាស​ពោរពេញ​ដោយ​ផ្សែង​អ័ព្ទ​​ក្នុង​កំរិត​គ្រោះថ្នាក់​ដល់​សុខភាព​។​

​ផ្សែង​បណ្តាលមកពី​ការដុត​រាន​ព្រៃ​ដុត​ស្មៅ​យក​ដី​ធ្វើ​កសិកម្ម​កំពុង​គ្រប​ទីតាំង​ទេសចរណ៍​ពេញនិយម​ថៃ​មួយ​នេះ​នៅ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​នៅ​ព្រឹក​ថ្ងៃ​សុក្រ គេ​ហទំព័រ​តាមដាន​គុណភាព​ខ្យល់​IQAir​បាន​ចាត់ថ្នាក់​ឈៀង​ម៉ៃ​ជា​ទីក្រុង​ធំ​ដែល​មាន​ការបំពុល​ខ្យល់​ខ្ពស់​បំផុត​នៅក្នុង​លោក គឺ​លើ​ទីក្រុង​ញូវដេល្លី របស់​ឥណ្ឌា​និង​ក្រុង​ឡាហ័​រ នៅ​ប៉ា​គី​ស្ថាន​ដែល​ធ្លាប់​ជា​កន្លែង​ជួប​ការបំពុល​ខ្យល់​ជាប្រចាំ​។​

​យោងតាម​IQAir កំរិត​ធូលី​តូច​ល្អិត​បំផុត​ដែល​គេ​ហៅថា​PM2.5 ឡើង​ខ្ពស់​ជាង​៦៦​ដង​ខ្ពស់​លើស​កំរិត​ដែល​អង្គការ​សុខភាព​ពិភពលោក​ចាត់ទុកថា​មិន​ប៉ះពាល់​សុខភាព​។​

​អភិបាលក្រុង​ឈៀង​ម៉ៃ លោក​នី​រ៉ា​ត ពង់​ស៊ី​តទី​តា​វ៉ន​(Nirat Pongsittitavorn)​បាន​ចេញ​ការជូនដំណឹង​មួយ​ដោយ​អំពាវនាវ​អោយ​ប្រជាជន​នៅក្នុង​ផ្ទះ​និង​ធ្វើការ​ចេញពីផ្ទះ​ដើម្បី​«​ការពារ​ខ្លួន​​ឯង​និង​កាត់បន្ថយ​ផលប៉ះពាល់​សុខភាព​»​បណ្តាលមកពី​ធូលី​PM2.5​។​

​សូមបញ្ជាក់​ថា ថៃ​បាន​និង​កំពុង​រង​ការបំពុល​ខ្យល់អាកាស​ខ្លាំង​ចាប់តាំងពី​ដើមឆ្នាំ បង្កឡើង​ដោយ​ទម្លាប់​ដុត​រាន​ព្រៃ​និង​ដុត​ជញ្ជ្រាំង​ត្រៀម​ដី​ធ្វើការ​កសិកម្ម​នៅ​រដូវវស្សា​បន្ទាប់​។​មនុស្ស​ជិត​២​លាន​នាក់​​បាន​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយសារ​បញ្ហា​ផ្លូវដង្ហើម​បង្កឡើង​ដោយ​ខ្យល់​កខ្វក់​នៅក្នុង​ឆ្នាំ​២០២៣​នេះ ៕

​ក្រុង​ឈៀង​ម៉ៃ​ក៏​ដូចជា​បណ្តា​ខេត្ត​នៅ​តាម​ព្រំដែន​ខាងជើង​រង​ការបំពុល​ខ្យល់អាកាស​រាល់​ឆ្នាំ​ដោយសារ​ការដុត​ព្រៃ​ដុត​ជញ្ជ្រាំង​យក​ដី​ធ្វើ​កសិកម្ម​ទាំង​នៅ​ថៃ​និង​ប្រទេស​ក្បែរ​ខាង​