ទូកង​វែង​ជាងគេ​លើ​ពិភពលោក នឹងធ្វើ​ឲ្យ​រួចរាល់​នៅមុន​ថ្ងៃ​បោះ​ឆ្នោ​យ​

1227
ចែករម្លែក

ដោយ​ : ​ចាន់ ថន​/ ​ព្រៃវែង​ ៖ ​ក្រុម​ជាង​និង​ក្រុមបច្ចេកទេស ផលិត​ទូកង​វែង​ជាងគេ​លើ​ពិភពលោក កំពុង​ដុតដៃដុតជើង​ប្រញាប់ប្រញាល់ គ្មាន​ស្រាក​ស្រា​ន ក្នុងការ​ធ្វើ​ទូកង ឲ្យ​ហើយ​រួចរាល់​ដូច​គ្រោងទុក គឺ​មុន​ថ្ងៃ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨ ខណៈ​ពេលនេះ​ធ្វើបាន​ប្រមាណ​ជា​៩៥​ភាគរយ​ហើយ​។​ ​

​ក្រុម​ជាង​ដែល​កំពុង​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក នៅ​ចំណុច​មុខ​ចុង​ប៉ម នៃ​ទី​រួម​ខេត្តព្រៃវែង ស្ថិតនៅ​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​ឲ្យ​ដឹងថា ទូកង ដែល​កំពុង​ធ្វើ​នេះ​មាន​ប្រវែង​៨៥​ម៉ែត្រ ទទឹង​១​ម៉ែត្រ​៩​ទឹក​៧​ផឹង អាច​ផ្ទុក​ចំណុះ​អ្នក​អំបាន​ដល់​ទៅ​១៧៩​នាក់​។​ ​ហើយ​ទទឹង​ទូក​ដែល​ធ្វើ​មកនេះ​រីក​ធំ​ជាង​ការគ្រោងទុក ដែល​ដំបូង​គម្រោង​ទទឹង តែ​១​ម៉ែត្រ​កន្លះ​ប៉ុណ្ណោះ​។​ ​ប៉ុន្តែ​ដល់​ធ្វើ​ជាក់ស្ដែង អ្នកបច្ចេកទេស​បាន​ប្ដូរ​គោល​ការ មក​ពង្រីក​ទទឹង​ឲ្យ​ធំ​ដល់​ទៅ​១​ម៉ែត្រ​៩​ទឹក​៧​ផឹង ដើម្បី​សុ​វត្តិភាព​ពេល​អុំ ព្រោះថា​ប្រវែង​ទូកវែង​។​ ​ចំពោះ​ការធ្វើ​ទូកង​នេះ បាន​ចំណាយ​ឈើ​ហ៊ុ​ប​មូល​អស់​៦​ដើម ហើយ​ក្រុម​ជាង​ដែល​ធ្វើ​ផ្ទាល់​ប្រមាណ​ជាង​១០​នាក់ ប៉ុន្តែ​ក៏មាន​មន្ត្រី​តាម​បណ្ដាល មន្ទីរ​អង្គភាព​ផ្សេង​និង​ពលរដ្ឋ​ទូទាំង​ព្រះរាជ​ជាណា​ចក្រ​កម្ពុជា ចូលរួម​យ៉ាងច្រើន​កុះករ​។​

​សូមបញ្ជាក់ថា ការផលិត​ទូកង​វែង​ជាងគេ​លើ​ពិភពលោក​នេះ ជាការ​ផ្ដួចផ្ដើម​របស់​លោក ស សុខា អ្នកតំណាងរាស្ត្​រ​មណ្ឌល​ព្រៃវែង សហការ​ជាមួយ​អាជ្ញាធរខេត្ត​និង​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្តព្រៃវែង​ ​ដែល​បានចាប់ផ្ដើម​ធ្វើ​ដំបូង​នៅ​ដើមខែ​មេសា​ឆ្នាំ​២០១៨ នឹង​គ្រោង​ឲ្យ​ហើយ​១០០% ត្រឹម​ថ្ងៃទី​២៥​ខែកក្កដា​ឆ្នាំ​២០១៨​ខាងមុខ ដើម្បី​ឲ្យ​ក្រុម​ជាង​និង​ខាង​បច្ចេកទេស អាច​ចូលរួម​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម