សម្ពោធ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​រថយន្ត​NIISSAN3S នៅ​ក្រុង​បាត់ដំបង​

1577
ចែករម្លែក
  • 4
    Shares

​ដោយ : ប៊ុន​ណាត​/ ​បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៨​នៅ​ទីតាំង​ក្រុមហ៊ុន​Tan Chong
Motor(Cambodia)Pry Ltd​ហៅ​កាត់​ថា​TCMC​ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​Tan Chong Motor Holding Bhd​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែលជា​អ្នកទទួល​សិទ្ធិ​ចែកចាយ​ផ្តាច់មុខ​តែមួយគត់​នៅ​កម្ពុជា ​ដែល​បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​តាំង​បង្ហាញ​រថយន្ត​NIISSAN 3S នៅ​ក្រុង​បាត់ដំបង​ក្រោម​អធិបតីភាព​លោក​ហួត គឹម​ម៉េង​ប្រធាន​គ្រប់​​គ្រង​ជាន់ខ្ពស់​ប្រចាំ​កម្ពុជា​នៃ​ក្រុមហ៊ុន​TanChong Motor(Cambodia) ដៃគូ​ក្រុម​​ហ៊ុន​និង​អាជីវករ​ពាណិជ្ជករ​​ជាច្រើន​នាក់​។​

ថ្លែង​ស្វាគមន៍​ក្នុង​ពិធី​នេះ​លោក ​ហួត គឹម​​ម៉េង ​ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​ប្រចាំ​កម្ពុជា​នៃ​ក្រុមហ៊ុន​Tan Chong Motor Cambodia ​មានប្រសាសន៍ថា​ នៅ​ឆ្នាំ​២០០៦​ក្រុមហ៊ុន​Tan Chon Group​បាន​បើក​ដំណើរការ​សេវា​
​កម្ម​បន្ទាប់ពី​ការលក់​ក្រៅ​ស្រុក​ដំបូង​គេ​នៅ​ប្រ​ទេស​កម្ពុជា​ក្រោម​ស្លាក​យីហោ​ឈ្មោះថា​E-garage​។​ នៅ​ឆ្នាំ​២០១០​ក្រុមហ៊ុន​Tan Chon Group​បាន​ចុះ​កិច្ចព្រមព្រៀង​ចែកចាយ​ជាមួយ​ក្រុមហ៊ុន​Nissan MotorCo. Ltd​ដើម្បី​ផ្តល់​សិទ្ធិផ្តាច់មុខ​ដល់​ក្រុមហ៊ុន​​ក្នុងការ​ចែកចាយ​យានយន្ត​Nissan​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​ហួត គឹម​ម៉េង​ បាន​បន្តថា ​ផែនការ​ធ្វើ​​អាជីវកម្ម​របស់​ក្រុមហ៊ុន​នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជារួម​បញ្ចូល​ទាំង​ការពង្រីក​បណ្តាញ​របស់​យើង​ឲ្យ​កាន់តែ​ប្រសើរឡើង​នៅលើ​ទីផ្សារ ​ក៏​ដូច​​ជាការ​ណែនាំ​ពី​ផលិតផល​ថ្មី​ជាច្រើន​ទៀត​។ ​ក្រុមហ៊ុន​បានបង្ហាញ​ថា​ប្រទេស​កម្ពុជា​បានធ្វើ​ឲ្យ​មាន​កំណើន​ទីផ្សារ​យ៉ាង​ជោគជ័យ ​ហើយ​គណៈ​គ្រប់គ្រង​រំពឹងថា​នឹងមាន​ស្ថេរភាព​នៃ​កំ​​ណើ​នល​ក់នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​

លោក​ប្រធាន​គ្រប់គ្រង​ជាន់ខ្ពស់​បានបញ្ជាក់​ថា​មជ្ឈមណ្ឌល​Nissan 3S​ដែល​បាន​បើក​ថ្មី​ដែល​រួមបញ្ចូល​ទាំង​Nissan Showroom​និង​E-garage Aftersales Service Center មានការ​រំពឹងទុក​ថា​នឹងមាន​សមត្ថ​ភាព ​បង្កើន​ចំនួន​រថយន្ត​ម៉ូ​ដែល​Nissan​ នៅ​​ខេត្តបាត់ដំបង​និង​ខេត្ត​ជិតខាង​ដូចជា​ខេត្តបន្ទាយមានជ័យ ខេត្ត​ប៉ៃលិន​និង​ខេត្តពោធិសាត់​ជាដើម​។​ កន្លងមក​ក្រុមហ៊ុន​បាន​បើក​មជ្ឈមណ្ឌល​Nissan 3S​ដំបូង​របស់ខ្លួន​នៅក្នុង​ខេត្ត​សៀម​​រាប​ព្រមទាំង​មាន​សាខា​មួយ​ផ្សេងទៀត​នៅ​រាជធានី​ភ្នំពេញ​។​ នេះ​ជាការ​បើកសម្ពោធ​អគារ​​តាំង​បង្ហាញ​រថយន្ត​Nissan 3S​ជា​លើក​ទី​៣​នៅ​ក្រុង​បាត់ដំបង​ ដែល​សរុប​ទាំងអស់​បាន​៤​លើក​រួចទៅហើយ ដើម្បីបំពេញ តម្រូវការ​ទីផ្សារ​​ក្នុងប្រទេស​កម្ពុជា​នៅ​ខែ​ក​ក្កថា​ឆ្នាំ​២០១៨​។​ ​ក្រុមហ៊ុន​នឹង​បន្ត​ប្តេជ្ញា​ផែន​អាជីវកម្ម​ក្នុង​ព្រះ​​រាជាណាចក្រ​កម្ពុជា រាប់បញ្ចូល​ទាំង​ការពង្រីក​​បណ្តាញ​ដើម្បី​គ្របដណ្តប់​ទីផ្សារ​បានល្អ​ក្នុងការ​បំពេញបន្ថែម​តម្រូវការ​តាម​ខេត្ត​មានការ​​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។​

ជួប​ជាមួយ​លោកពូ ​ប្រាក់ ហ៊ុ​ អាយុ​៥៧​ឆ្នាំ ​មុខរបរ​កសិករ​នៅ​ភូមិ ឃុំ​បឹង​ព្រីង ​ស្រុក​ថ្មគោល ​បាន​ប្រាប់​រស្មី​កម្ពុជា​ក្នុង​ពិធី​សម្ពោធ​ម​ជ្ឈ​​មណ្ឌល​តាំង​បង្ហាញ​រថយន្ត​NIISSAN 3S នៅ​ក្រុង​បាត់ដំបង​ថា​គាត់​បាន​កុំម៉ង់​ទិញ​រថ​
​យន្ត​Nissan NAVARA ២​បាំង​ផលិត​ឆ្នាំ​២០១៨​ពី​ក្រុមហ៊ុន​នៅ​ភ្នំពេញ​តម្លៃ​៤៣,៥០០​ដុល្លារ​ហើយ​ក្រុមហ៊ុន​ឲ្យ​ចាំ​យក​នៅ​សាខា​ក្រុម​​ហ៊ុន​ខេត្តបាត់ដំបង​ព្រោះ​រថយន្ត​Nissan​នេះ​​ដឹក​មក​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម