ដល់ក​!!! ក្មេងប្រុស​អាយុ ១៣ ឆ្នាំ រៀបការ​ជាមួយ​មិត្តស្រី ទាំង​មាន​ផ្ទៃពោះ​៥​ខែ​

2960
ចែករម្លែក
  • 552
    Shares

​វីដេអូ​មួយ ដែល​បង្ហាញ​ក្មេងប្រុស​ម្នាក់ ដែល​គេ​និយាយថា​មាន​អាយុ ១៣ ឆ្នាំ រៀបការ​ជាមួយ​មិត្តស្រី​ក្នុងភូមិ​ចិន​មួយកន្លែង បាន​បង្កឱ្យមាន​រឿងចម្រូងចម្រាស់​។​

​គូស្នេហ៍​ទើប​រៀបការ​ថ្មីថ្មោង​នេះ រស់នៅ​ទីប្រជុំជន​ទីង​អាន ខេត្ត​ហៃ​ណាន ហើយ​កូនក្រមុំ គឺមាន​ផ្ទៃពោះ ៥ ខែ​នៅពេល​នាង​រៀបការ ។ នេះ​បើតាម​ប្រភពព័ត៌មាន​ចិន​។

​បន្ទាប់ពី​មើល​វីដេអូ​ដ៏​ល្បី​នេះ​រួច មនុស្ស​ជាច្រើន​បាន​សម្តែង​ការបារម្ភ​របស់ខ្លួន ដោយ​និយាយថា គូស្នេហ៍​នេះ​ក្មេង​ពេក​សឹងតែ​មិនអាច​មើលថែ​គ្នា​បានទេ កុំ​និយាយ​សូម្បី​មើលថែ​ខ្លួនឯង​តែ​ម្នាក់​ឱ្យ​រស់​នោះ​។

​មន្ត្រី​នៅ​ទីប្រជុំជន​ទីង​អាន​បាន​ប្រាប់​កាសែត Beijing News ថា ពិធី​រៀបការ​បានរៀបចំ​កាល​ពី​ខែមិថុនា ។​

​មន្ត្រី​និយាយថា គូស្នេហ៍​ទាំងពីរ​នេះ​មាន​អាយុ ១៦ ឆ្នាំ មិនមែន ១៣ ឆ្នាំ​ដូច​ព័ត៌មាន​ខ្លះ​ចុះផ្សាយ​ទេ​។

​មន្ត្រី​និយាយ​ផងដែរ​ថា ដោយសារ​គូស្នេហ៍​មិនទាន់​គ្រប់​អាយុ គឺ​មិនអាច​ចុះបញ្ជី​អាពាហ៍ពិពាហ៍​បានទេ ដូច្នេះ​គ្រួសារ​បានរៀបចំ​រៀបការ​ឱ្យ​ហើយ ដើម្បី​ផ្សាភ្ជាប់​គ្រួសារ​ទាំងពីរ​៕ ដោយ៖ កញ្ញាដាលីស

គូស្នេហ៍​វ័យក្មេង​ល្ហក់​រៀបការ​នៅ​ចិន​កាលពី​ខែមិថុនា ទាំង​កូនក្រមុំ​មាន​ផ្ទៃពោះ ៥ ខែ

ទីតាំងផ្សាយពាណិជ្ជកម្ម