អនុវត្ត​ដីកា​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​ ករណីគ្រឿងញៀន

1040
ចែករម្លែក

ដោយ ​: ​អង្គរតូច​/​សៀមរាប​ ៖ កំលាំង​នគរបាល​ការិយាល័យ ប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី​១៧​ខែកក្កដា បាន​ចូលរួម​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរ បាល​ស្រុក​ប្រាសាទបាគង ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ​ចាប់ខ្លួន​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ដីកា​លេខ​១៦/២០១៨ ចុះ​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២ ០១៨ ចេញ​ដោយ​លោក លឹម សុគន្ធា​រ៉ា ចៅក្រម​ស៊ើបសួរ​នៃ​សា លា ដំបូង​ខេត្តសៀមរាប ចាប់ខ្លួន​ឈ្មោះ ថន សុផល ភេទ​ប្រុស​អាយុ ២៤​ឆ្នាំ​មុខរបរ​គ្មាន​ទី​លំ នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទ បាគង ខេត្ត​សៀម រាប ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សា​ធាតុ ញៀន​ប្រព្រឹត្ត​នៅ ក្រុង ខេត្តសៀមរាប​និង​នៅ​ភូមិ​លលៃ ឃុំ​បាគង ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ។

ក្រោយ​ចាប់ខ្លួន ជនសង្ស័យ​បញ្ចូនទៅ​សាលាដំបូង​ថ្ងៃទី​១៨​ខែកក្កដា​ឆ្នាំ ២០១៨៕​B

ទីតាំងផ្សាយពាណិជ្ជកម្ម