ស្ពានបេតុង​ថ្មី​មួយ​បន្ថែមទៀត​នឹង​ស​ម្រូ​ល​ចរាចរ​ក្នុង​ក្រុង​ច្បារមន នាពេលខាងមុខ​

1134
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ស្ពានបេតុង​ថ្មី​មួយ​ខ្សែ​ទៀត​នៅក្នុង​ក្រុង​ច្បារមន អាច​សម្រួល​ចរាចរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នាពេល​ខាងមុខនេះ ស្ថិត​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ចំណែក​ខាងត្បូង​ស្ថិតក្នុង​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្នុង​ទឹកដី​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ស្ពានបេតុង​ថ្មី​មួយ​ខ្សែ​នេះ មាន​ប្រវែង​១២០​ម៉ែត្រ​ទទឹង​១០​ម៉ែត្រ សព្វថ្ងៃ​ក្រុម​ជាង​បាន​សាងសង​បាន​៦០​ភាគរយ ដោយ​វិស្វករ​ក្រុមហ៊ុន​ចិន ហើយក៏​ជា​ជំនួយឥតសំណង​របស់​រដ្ឋាភិបាល​ចិន​ផងដែរ​។​

​លោក ហុក ម៉ា​រ៉ា​ឌី អភិបាលក្រុង​ច្បារមន បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា ស្ពានបេតុង​ថ្មី​ដែល​កំពុង​សាងសង​នេះ ពេលធ្វើ​ហើយ​រួចរាល់​អាចជួយ​បណ្តោះ​ការកកស្ទះ​ស្ពានមុខ​សាលាខេត្ត​។ រាល់​ការធ្វើ​ចរាចរ​ឆ្លងកាត់​ដងស្ទឹង​ព្រែក​ត្នោត ក្នុង​ក្រុង​ច្បារមន​សព្វថ្ងៃនេះ យើង​មាន​២​រួចហើយ រង់ចាំតែ​ស្ពានបេតុង​ថ្មី​នេះ​ធ្វើ​រួច នឹង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចរាចរ​ឆ្លងកាត់ ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​ច្បារមន​។ លោក​បាន​បន្តថា ស្ពាន​បេ​តុ​ថ្មី​អាច​សាសង​រួចរាល់​នា​ចុងឆ្នាំ​២០១៨ ហើយនឹង​ដាក់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​នៅ​ដើមឆ្នាំ​២០១៩​ខាងមុខ​។​

​លោក វ៉ន ភាព ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ផ្សារ​ចាស់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន បាន​សម្តែង​ការរីករាយ​ចំពោះ​ការសាងសង​ស្ពានបេតុង​ថ្មី នៅ​ចំណុច​ក្បែ​ផ្ទះ​របស់គាត់ ដែល​អាចជួយ​បណ្តោះ​ការកកស្ទះ​ស្ពានមុខ​សាលាខេត្ត និង​ស្ពាន​ខាងកើត​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ព្រោះ​សព្វថ្ងៃ​កំពុង​កក់ស្ទះ​ខ្លាំង​។ ស្ពាន​ថ្មី​អាច​ឲ្យ​បងប្អូន​ធ្វើចរាចរ​ទៅ​សាលាក្រុង​ច្បារមន ព្រមទាំង​សលា​ដំបូង​មិនចាំបាច់​ធ្វើដំណើ​ទៅដល់​ផ្សារ​កំពង់ស្ពឺ​ទៀត​នោះទេ ហើយ​ចំពោះ​ប្អូន​សិស្សានុសិស្ស​អាចធ្វើ​ចរាច​រ​ទៅ​សាលា​បាន​ណាមួយ​នៅ​ជិត​ផ្ទះ​ផង​។​

​ប្រជាពលរដ្ឋ​រូប​នោះបាន​បន្តថា ខេត្តកំពង់ស្ពឺ​មាន​ការី​ចម្រើន​សឹង​គ្រប់​វិស័យ​រួមមាន សួនច្បារ វិមាន​ឯករាជ​រូ​ម​ទាំង​រូបសំណាក​សម្តេចព្រះសង្ឃរាជ​ជួន​ណាត ទីលាន​ប្រណាំងទូក ទំនប់​បង្ហា​ទឹក មណ្ឌលកីឡា និង ដង​វិថី​ខ្វាត់ខ្វែង​។​ល​។ ទើប​ធ្វើ​ឲ្យ​ខេត្តកំពង់ស្ពឺ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ចង់​មក​កម្សាន្ត​នា​រដូវ​បុណ្យទាន​ផ្សេងៗ​ផងដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម