ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ ក្រុមបិសាចក្រហម Manchester United នឹងបើកទ្វារផ្ទះស្វាគមន៍ Everton ក្នុងក្របខណ្ឌ English Premier League នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ ដោយសង្ឃឹមទទួលលទ្ធផលជាទីគាប់ចិត្ត ខណៈក្រុមតោខៀវ Chelsea ដែលទើបបណ្តេញលោក Graham Potter និងតែងតាំងលោក Frank Lampard ជាគ្រូបង្វឹកស្តីទីរហូតដល់ចប់រដូវកាល ត្រូវធ្វើដំណើរសួរសុខទុក្ខក្រុម Wolverhampton ទាំងមិនមានសង្ឃឹមឈ្នះនោះឡើយ។ ដោយឡែក Man City ក៏រំពឹងឈ្នះលើម្ចាស់ផ្ទះ Southampton ផងដែរ ដើម្បីប្រដេញពិន្ទុជាមួយក្រុមកំពូលតារាង Arsenal។
ការព្យាករណ៍ ៖
– Manchester United vs Everton
* Manchester United មិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះចំនួន ២៣ ប្រកួត ហើយឈ្នះ ២០ លើកក្នុងចំណោមនោះ។
* Everton ឈ្នះតែ១ប្រកួតក្រៅដីក្នុង Premier League នៅរដូវកាលនេះ។
* Antony បានស៊ុតបញ្ចូលទីក្នុងជំនួបមុនជាមួយ Everton។
ក្រុមបិសាចក្រហម Manchester United បានត្រឡប់មកវិថីឈ្នះៗវិញកាលពីពាក់កណ្តាលសប្តាហ៍ជាមួយនឹងជ័យជម្នះ១-០លើក្រុម Brentford ហើយពួកគេអាចនឹងបន្តទម្រង់លេងដ៏ល្អរបស់ពួកគេនៅពេលដែលពួកគេប្រឈមមុខនឹងក្រុមស្ករគ្រាប់ Everton ដែលកំពុងឈរនៅជិតតំបន់កាត់ចោលនៃ Premier League ។
បិសាចក្រហមមានការខកចិត្តយ៉ាងខ្លាំងដោយចាញ់ Newcastle កាលពីថ្ងៃអាទិត្យ ប៉ុន្តែបានត្រឡប់រកទម្រង់លេងល្អវិញនៅកីឡដ្ឋាន Old Trafford ដែលធ្វើឱ្យពួកគេមានបីពិន្ទុពីក្រុមកំពូលតារាងទាំង៣ ខណៈសល់១ប្រកួតក្នុងដៃទុកឱ្យ Tottenham (លេខ៤) ដេញតាម។
ប្រសិនបើក្រុមរបស់លោក Erik ten Hag ចង់បានកៅអីក្នុងក្របខណ្ឌ Champions League នោះពួកគេអាចក្រឡេកមើលកំណត់ត្រាក្នុងផ្ទះរបស់ពួកគេជាកត្តារួមចំណែកដ៏សំខាន់។ ពួកគេមិនស្គាល់ចាញ់សោះក្នុងការប្រកួតក្នុងផ្ទះចំនួន ២៣ ប្រកួត ហើយបានឈ្នះ ២០ ដងក្នុងចំណោមនោះ រួមទាំងជ័យជម្នះ ៣-១ លើក្រុម Everton ក្នុងពានរង្វាន់ FA Cup កាលពីខែមករា។
Antony បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកក្នុងការប្រកួតនោះ ហើយក៏បានស៊ុតបំប៉ោងណាញ់ក្នុងការប្រកួតលីកកំពូលកាលពីខែតុលាផងដែរ។ ខណៈរូបគេមិនទាន់បំបែកកំណត់ត្រាការប្រកួតលីកនៅឡើយ កីឡាករប្រេស៊ីលរូបនេះបានស៊ុតចំគោលដៅ ១,៤៨ ជើងក្នុង ៩០ នាទីក្នុងការប្រកួតទាំងអស់នៅរដូវកាលនេះ ហើយរូបគេមើលទៅសឹងតែអាចធានា ១០០% ថានឹងស៊ុតចូលក្រុមស្ករគ្រាប់សាជាថ្មី។
លទ្ធផលទស្សនទាយ Man U ឈ្នះ ២-០។
– Wolverhampton vs Chelsea
* Wolves រកបានតែ ២៣ គ្រាប់ប៉ុណ្ណោះក្នុង ២៩ ប្រកួត Premier League ។
* គ្រាប់បាល់ក្រោម ២,៥ គឺជាការភ្នាល់ឈ្នះក្នុង ៨ ប្រកួតក្នុងផ្ទះ ១០ លើកចុងក្រោយរបស់ Wolves ។
* គ្រាប់បាល់ក្រោម ២,៥ គឺជាការភ្នាល់ឈ្នះក្នុង ១១ លើកនៃការប្រកួតសរុប ១៣ លើកចុងក្រោយរបស់ Chelsea ។
ក្រុមធ្លាក់ទម្រង់លេងទាំងពីរនឹងជួបគ្នានៅកីឡដ្ឋាន Molineux នៅថ្ងៃសៅរ៍នេះ ខណៈ Wolves ស្វាគមន៍ Chelsea ក្នុង Premier League ។
គូនេះមិនទំនងល្អមើលនោះទេ ព្រោះក្រុមទាំងពីរសុទ្ធតែពិបាករកគ្រាប់បាល់ដូចគ្នា។ Wolves មានប្រយុទ្ធអន់បំផុតក្នុងលីក ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ២៣ គ្រាប់ប៉ុណ្ណោះក្នុង ២៩ ប្រកួត ខណៈ Chelsea រកបានត្រឹមតែ ២៩ គ្រាប់ប៉ុណ្ណោះ និងលេងស្មើក្នុង២ប្រកួតចុងក្រោយរបស់ពួកគេ។
ក្រុមទាំងពីរទំនងមិនមានអ្នកឈ្នះឬចាញ់ទេ ប៉ុន្តែអ្វីដែលជាការភ្នាល់ដ៏ល្អនោះគឺ លទ្ធភាពមានគ្រាប់បាល់សរុបក្រោម ២,៥ គ្រាប់។
ដូចបានរៀបរាប់ខាងលើ ក្រុមទាំងពីរកំពុងពិបាករកគ្រាប់បាល់ដូចគ្នា ហើយគ្រាប់បាល់ក្រោម ២,៥ គឺជាការភ្នាល់ឈ្នះក្នុងការប្រកួតចំនួន ៨ លើកនៃការប្រកួត ១០ លើកចុងក្រោយរបស់ Wolves នៅកីឡដ្ឋាន Molineux នៅគ្រប់ការប្រកួតទាំងអស់។
ការប្រកួតរបស់ Chelsea ក៏មានគ្រាប់បាល់ទាបផងដែរ ហើយ ១១ ក្នុងចំណោម ១៣ ប្រកួតចុងក្រោយរបស់ពួកគេឃើញមានគ្រាប់បាល់តិចជាង ៣ គ្រាប់សរុប ខណៈពួកគេបានស៊ុតបញ្ចូលទីបានត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះក្នុងអំឡុងការប្រកួតក្រៅទឹកដី ពោលជាមធ្យមរកបានត្រឹមតែ ០,៧៧ គ្រាប់ក្នុងមួយប្រកួត។
ក្រុមតោខៀវទើបតែបណ្តេញលោក Graham Potter កាលពីសប្តាហ៍មុន ប៉ុន្តែមិនបង្ហាញសញ្ញាល្អកក្រើកអ្វីនោះទេកាលពីពាក់កណ្តាលសប្តាហ៍ ដោយលេងបានត្រឹមលទ្ធផលស្មើ ០-០ ជាមួយក្រុម Liverpool ក្រោមការដឹកនាំបណ្តោះអាសន្នរបស់លោក Bruno Saltor ហើយឥឡូវក្រោមការដឹកនាំរហូតដល់ចប់រដូវកាលរបស់លោក Frank Lampard ក្រុមតោខៀវក៏នៅតែមិនទំនងលេងល្អវិញឆាប់ៗនោះដែរ។
លទ្ធផលទស្សនទាយ ០-០។
– Southampton vs Manchester City
* Man City ស៊ុតបញ្ចូលទី ១៧ គ្រាប់ និងរបូត១គ្រាប់ក្នុង ៣ ប្រកួតចុងក្រោយ។
* ក្រុមភ្ញៀវបានឈ្នះការប្រកួតជើងទីមួយ ៤-១ ។
* Southampton មិនដែលឈ្នះក្នុង៤ប្រកួតចុងក្រោយ ហើយស៊ុតចូល ០ ក្នុងចំណោមនោះ៣ប្រកួត។
Manchester City មាន ៨ ពិន្ទុតាមពីក្រោយក្រុមនាំមុខកំពូលតារាង Arsenal មុនការប្រកួត Premier League ចុងសប្តាហ៍នេះ ប៉ុន្តែពួកគេមិនទាន់បោះបង់ចោលការការពារតំណែងជើងឯកនៅឡើយទេ ហើយនោះអាចជាដំណឹងអាក្រក់សម្រាប់ Southampton នៅថ្ងៃសៅរ៍នេះ។
ក្រុមរបស់លោក Pep Guardiola បានឈ្នះការប្រកួតចំនួន ៧ លើកចុងក្រោយនៅគ្រប់ការប្រកួតទាំងអស់ ហើយពួកគេបានផ្តួលក្រុម Liverpool កាលពីចុងសប្តាហ៍មុន ដោយលទ្ធផល ៤-១។
ក្រុមព្រះម៉ែម៉ារីបានទទួលជោគជ័យខ្លះៗទល់នឹងក្រុមធំៗក្នុងមួយរយៈខ្លីចុងក្រោយនេះ ដោយដណ្តើមបានពិន្ទុពី Manchester United និង Spurs ប៉ុន្តែ City គឺជាគូប្រជែងផ្សេងគ្នា ហើយក្រុមម្ចាស់ផ្ទះអាចនឹងជួបគ្រាដ៏លំបាកនៅក្នុងការប្រកួតយប់ថ្ងៃសៅរ៍នេះ។
Southampton កំពុងស្ថិតនៅបាតតារាងនៃលីក ហើយមាន៤ពិន្ទុឆ្ងាយពីតំបន់សុវត្ថិភាព ដោយចាញ់៤ដងក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេក្នុងគ្រប់ការប្រកួតទាំងអស់។
Southampton ពិតជាធ្លាប់ឈ្នះ City ២-០ ក្នុងការប្រកួត EFL Cup នៅលើកចុងក្រោយដែលក្រុមទាំងពីរបានជួបគ្នា ប៉ុន្តែក្រុមការពារតំណែងជើងឯកបានឈ្នះការប្រកួត Premier League ជើងទីមួយ ៤-១ ហើយពួកគេអាចចាត់ទុកការប្រកួតនៅថ្ងៃសៅរ៍នេះថាជាឱកាសដើម្បីសងសឹកការធ្លាក់ក្នុង EFL Cup។
លទ្ធផលទស្សនទាយ Man City ឈ្នះ ៤-០៕
Man U រំពឹងឈ្នះ Everton នៅក្បាលព្រលប់ថ្ងៃសៅរ៍នេះ