ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានមានប្រសាសន៍ថាៈ ពុទ្ធចក្រ និងអាណាចក្រ មានទំនាក់ទំនង ជាវិចារវិទ្យា ដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស សរុប .៥០០ នាក់ នៅព្រឹកថ្ងៃទី៨ ខែមេសា នេះ

សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញអំពីភាពរីកចំរើននៃវិស័យពុទ្ធចក្រ និងអាណាចក្រ នៅក្នុងប្រទេសកម្ពុជា សម្តេចបានថ្លែងថាៈ វិស័យទាំងពីរនេះ មិនអាចកាត់ផ្តាច់ពីគ្នាបាននោះទេ។

សម្តេចតេជោ បានរំលឹកថាៈ យើងមានព្រះសង្ឃតែមួយអង្គប៉ុណ្ណោះ កាលពីការ ចាប់ផ្តើម នៅមុនថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលជាថ្ងៃប្រកាសបង្កើត នូវរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា តាមរយៈព្រះសង្ឃមួយអង្គនេះ យើងក៏បានបំបួស សង្ឃជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន គឺមានវត្តមានទីអារាម ចំនួនជាង ពាន់ ហើយព្រះសង្ឃ ប្រមាណជា ម៉ឺនអង្គឯណោះ ដូច្នេះចាត់ទុកថាជាចំនួ នមួយដ៏ច្រើន។ ប្រសិនបើគណបក្សប្រជាជន មិនបានយកចិត្តទុកដាក់ថែទាំ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានេះទេ សួរថា តើព្រះពុទ្ធសាសនារបស់ យើង អាចរីកចម្រើនរហូតទៅដល់កម្រិតនេះទេ។

សម្តេចបានបន្តថាៈ ខាងវិស័យពុទ្ធចក្រ គឺការគ្រប់គ្រងរដ្ឋ ក៏បានទទួលមកវិញ នូវផ្លែផ្កាអំពីបញ្ហាការចូលរួមចំណែក របស់ព្រះពុទ្ធសាសនា និយាយដោយឡែក និងនិយាយរួម ក្នុងវិស័យសាសនា ដែលបានចូលរួមចំណែក ដើម្បីគ្រប់គ្រង ទៅដល់សង្គម តាមការប្រៀនប្រដៅរបស់សាសនា និយាយជារួម និងនិយា យដោយឡែក ចំពោះព្រះពុទ្ធសាសនាធ្វើឱ្យមនុស្សប្រព្រឹត្តអំពើល្អ តាមរយៈការប្រព្រឹត្តអំពើល្អនោះហើយ ដែលរដ្ឋងាយស្រួល ក្នុងការគ្រប់គ្រង ទៅលើសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។

វិស័យពុទ្ធចក្រ រីកចម្រើន បានចូលរួមគាំទ្រ បន្ថែមលើវិស័យអាណាចក្រ ពោលគឺ វិស័យទាំងពីរ មិនអាចខ្វះគ្នាបានទេ ត្រូវដើរទន្ទឹមគ្នា មានន័យថា វិស័យពុទ្ធ ចក្រ និងវិស័យអាណាចក្រ រួមសហការគ្នា គឺនាំឲ្យមានសន្តិភាពផ្លូវចិត្ត ដល់ប្រ ជាពលរដ្ឋ បានយូរអង្វែង។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាៈ ពុទ្ធចក្រ និងអាណាចក្រមិនអាចកាត់ផ្តាច់ពីគ្នាបានទេ ពោលគឺ នៅពេលដែលអាណាចក្រ រីកចម្រើន វិស័យពុទ្ធចក្រ ក៏មានការរីកចម្រើន ផងដែរ៕/V-PC