​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ណា​សាបាន​ព្រមាន​ថា​មាន “​បិសាច​មើលមិនឃើញ​មួយ​កំពុង​រត់គេចខ្លួន​” ក្នុង​ទម្រង់​ជា Black Hole (​អន្លង់​ខ្មៅ​)​។​

​អន្លង់​ខ្មៅ​ដ៏​ធំ​សម្បើម​នេះ​កំពុង​បោះពួយ​ពេញ​ចក្រវាល​យ៉ាង​លឿន ដែល​ប្រសិនបើ​វា​ស្ថិត​នៅក្នុង​ប្រព័ន្ធ​សុរិយគតិ​របស់​យើង​វិញ​នោះ វា​អាច​ធ្វើ​ដំណើរ​ពី​ផែនដី​ទៅ​ព្រះ​ចន្ទ​ដោយ​ប្រើ​ពេល​ត្រឹម ១៤ នាទី​ប៉ុណ្ណោះ​។​

​មាន​ទម្ងន់​ស្មើ​នឹង​ព្រះអាទិត្យ​ចំនួន​២០​លាន វា​បាន​បន្សល់ទុក​នូវ​ដាន​ផ្កាយ​ក្រោយ​ការ​លេប​ត្របាក់​ភព ដោយ​វា​មាន​រង្វាស់​ប្រវែង ២០០.០០០ ឆ្នាំ​ពន្លឺ ស្មើ​នឹង​ពីរដង​នៃ​អង្កត់ផ្ចិត​មី​ល​គី​វ៉េ (Milky Way)​។ អ្នកវិទ្យាសាស្ត្រ​បាន​គូសបញ្ជាក់​ពី​លទ្ធភាព​រក​ឃើញ​អន្លង់​ខ្មៅ​នេះ​នៅក្នុង​ការសិក្សា​មួយ​ដែល​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ​យ៉េល (Yale) ។​

​សាស្ត្រាចារ្យ ភី​ត​ធឺ វ៉ាន់ ដុក​គុម (Pieter van Dokkum) ដែល​ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​និយាយថា “​យើង​គិតថា​យើង​កំពុង​សង្កេតឃើញ​សាកសព​ភព​នៅ​ពីក្រោយ​អន្លង់​ខ្មៅ ជា​កន្លែង​ដែល​ឧស្ម័ន​មាន​ភាព​ត្រជាក់​និង​អាច​បង្កើតបាន​ជា​ផ្កាយ​”​។​

“​ដូច្នេះ យើង​កំពុង​សម្លឹងមើល​ការកកើត​ផ្កាយ​នៅ​ពីក្រោយ​អន្លង់​ខ្មៅ​”៕

​អន្លង់​ខ្មៅ​មួយ​កំពុង​រុលចូល​ចក្រវាល​របស់​យើង