ដោយ៖ សុផល / មណ្ឌលគិរី៖ នាឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលត្រីមាសទី១ និងដាក់ទិសដៅត្រីមាសទី២ ឆ្នាំ២០២៣ របស់គណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាប្រធាន គ.គ.ហ. បានថ្លែងថាៈ ត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ គ.គ.ហ. ក្រោមកិច្ចសហការជាមួយ អង្គការស្វីាខន់ថាក់ និងអនុវត្តសកម្មភាពដោយ មន្ទីរទេសចរណ៍ខេត្ត បានធ្វើការបណ្តុះបណ្តាលយុវជន យុវនារី បានសរុបចំនួន ៥៩២ រូប (ស្ត្រី២៩៤រូប)។
លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធាន លេខាធិការដ្ឋាន គ.គ.ហ. បានធ្វើរបាយការណ៍លម្អិតពីលទ្ធផល នៃការបណ្តុះ បណ្តាលបដិសណ្ឋារកិច្ច ហូកា ដែលរៀបចំដោយ លេខាធិការដ្ឋាន និងដោយ មន្ទីរទេសចរណ៍ខេត្តគោលដៅគម្រោង ដោយក្នុងនោះកម្មវិធីបណ្តុះបណ្តាល ផ្តោតលើជំនាញបច្ចេកទេស (ជំនាញគេហកិច្ច ការិយាល័យជួរមុខ និងសេវាកម្ម ម្ហូបអាហារនិងភេសជ្ជៈ) ជំនាញគ្រូបង្គោល/អ្នកវាយតឦ្លៃបង្គោល និងការបណ្តុះ បណ្តាលប្រយោល (Indirect Training) បង្រៀនដោយគ្រូបង្គោលអា ស៊ាន និងជាតិ ដែលធានាដល់គុណភាព និងលទ្ធផលក្រោយបណ្តុះបណ្តាល។
សូមរំលឹកផងដែរថា រហូតមកដល់បច្ចុប្បន្ន គ.គ.ហ. ក្រោមកិច្ចសហការជាមួយ កម្មវិធីអភិវឌ្ឍន៍ជំនាញ នៃអង្គការ Swisscontact Cambodia បានធ្វើ ការបណ្តុះបណ្តាលយុវជនយុវនារីងាយរងគ្រោះ អ្នកជំនាញកម្រិតទាប អ្នកគ្រប់ គ្រង/ម្ចាស់អាជីវកម្មទេសចរណ៍ និងមន្ត្រីបង្គោលរបស់មន្ទីរទេសចរណ៍បាន ប្រមាណជាង ៣.៥០០ រូប នៅតាមខេត្តគោលដៅចំនួន ១០ រួមមាន៖ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនគិរី មណ្ឌលគិរី ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។/V-PC