ដោយ៖សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ លោកអភិបាលខេត្តកណ្ដាលើកទី២បានបញ្ចប់ហើយនាល្ងាចថ្ងៃទី៨មេសាម្សិលម៉ិញនេះ។
ក្រុមបាល់ទាត់រដ្ឋបាលសាលាខេត្តកណ្តាល បានគ្រងតំណែង ជើងឯក នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣» បន្ទាប់យកឈ្នះលើក្រុមសហភាព សហព័ន្ធយុវជនកម្ពុជា ស្រុកពញាឮ នៅវគ្គផ្តាច់ព្រ័ត្រ។


ក្នុងពិធីប្រគល់រង្វាន់ដល់ជ័យលាភី មានការអញ្ជើញចូលរួម ពីសំណាក់ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ព្រមទំាងអភិបាល ក្រុង-ស្រុក ទំាង ១១ និងប្រធានមន្ទីរ ស្នងការ ស្នងការខេត្តកណ្តាល។
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពញាឮគ្រងតំណែងជើងឯករងនិងទទួលបានពានក្រុមល្អ(Fair-Play)។ក្រុមបាល់ទាត់យុវជនស្រុកមុខកំពូលជាប់ចំណាត់ថ្នាក់លេខ ៣ និងក្រុមបាល់ទាត់ យុវជន ស្រុកល្វាឯម ជាប់ចំណាត់ថ្នាក់លេខ ៤។
ការប្រកួតបាល់ទាត់ពាន់រង្វាន់ លោកអភិបាលខេត្ត បានចាប់ផ្ដើមប្រកួតនៅថ្ងៃទី៣ ខែមីនារហូតដល់ថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៣ នៅកីឡាដ្ឋានបាល់ទាត់ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការប្រកួតឆ្នាំទី២នេះ មានក្រុមកីឡាករបាល់ទាត់១៩ ក្រុម ដោយមានមន្ទីរជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង១១ និងវិស័យឯកជន ក្នុងខេត្តកណ្តាល។
ក្រុមកីឡាករទំាំង១៩ក្រុម ធ្វើការប្រកួតប្រកបដោយក្រមយុត្តិធម៌ ដើម្បីសម្រួលដល់ការប្រកួត នេះឱ្យមានតម្លាភាព រក្សាបាននូវមិត្តភាព សាមគ្គីភាព និងមានវិន័យល្អ៕សរន / N