អីយ៉ា​ស់ ម៉ៃ សុគន្ធ ចេញ​ទំនុកភ្លេង​ថ្មី “​សន្យា​អាចម៍ឆ្កែ​” មួយ​បទ​ពិតជា​ប្លែក

1656
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ទោះជា​មិនសូវ​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​ជោកជាំ ដូច​កាល​គ្រា​មុន តែ​តារាចម្រៀង ម៉ៃ សុគន្ធ នៅតែ​បង្ហាញខ្លួន​ជា​ញឹកញាប់​ជាមួយនឹង​ព័ត៌មាន​ផ្សេងៗ មិន​ថា ល្អ ឬ​អាក្រក់ ព្រោះ​ភាគច្រើន​តារា​រូបនេះ ត្រូវបាន​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ បាន​ចែករំលែក​តៗ​គ្នា ពី​ការបញ្ចេញមតិ​ផ្សេងៗ​។​

​ជាការ​បញ្ជ្រៀប​ខ្លួន​ជាថ្មី​ក្នុង​វិថី​សិល្បៈ តាម​រូបភាព​ផ្សេងៗ តែ​តារាចម្រៀង ម៉ៃ សុគន្ធ នៅតែ​មិន​បោះបង់ចោល​អាជីព​ជា​អ្នកចម្រៀង ដោយ​ថ្មីៗ​នេះ បានចេញ​បទ​ចម្រៀង​មួយ​បទ ដែលមាន​ចំណងជើង​ថា “​សន្យា​អាចម៍ឆ្កែ​” ដែលជា​បទ​ចម្រៀង និពន្ធ​ទំនុកភ្លេង​ថ្មី (Original Song)​។

​តាមរយៈ​បទ​នេះ​ដែល គេ​សង្កេតឃើញថា មានការ​គាំទ្រ​ច្រើន​ពី​អ្នក​ស្តាប់​នេះ​គឺជា​ការ​ច្រៀង​រៀបរាប់​អំពី​ជីវិត​ស្នេហា​រវាង​យុវវ័យ​ប្រុស​-​ស្រី​មួយគូរ​ដែល​ស្រឡាញ់គ្នា​គ្រា​ដំបូង និង​បាន​និយាយ​ស្បថស្បែរ សច្ចារ ដោយ​ការសន្យា​ចូល​ស្តីដណ្តឹង​គ្នា​ធ្វើជា​គូ​អនាគត​រហូត​អស់​មួយជីវិត​។ ប៉ុន្តែ​ក្រោយមកទៀត​បន្ទាប់ពី​ការស្រឡាញ់គ្នា​មិនបាន​ប៉ុន្មាន​ឆ្នាំ​ផង ខាង​ប្រុស​បែរជា​ក្បត់​សន្យា​ប្រែ​ក្រឡាស់សម្តី​មាន​ស្រី​ផ្សេង រហូត​ធ្វើ​ឲ្យ​នារី​ជា​គូស្នេហ៍​មាន​វិបត្តិ​ផ្លូវចិត្ត ស្ទើរ​ក្អួត​ឈាម​ទៅវិញ​។​

​ដូច្នេះ​ដើម្បី​បាន​ជ្រាប​កាន់តែច្បាស់​ពី​អត្ថន័យ​ក្នុង​បទ​ចម្រៀង Original Song “​សន្យា​អាចម៍ឆ្កែ​” របស់លោក ម៉ៃ សុគន្ធ ខាងក្រោម​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម