កុមារា​អាយុ​២​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​ដោយសារ​ម្តាយ​ឪពុក​រវល់​ធ្វើ​ការងារ​

963
ចែករម្លែក

​ដោយ​: គ្រញូង / បាត់ដំបង​: កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ មានការ​ភ្ញាក់ផ្អើល​ដោយមាន​គេ​ប្រទះឃើញ​កុមារា​ម្នាក់​លង់ទឹក​ស្លាប់ នៅក្នុង​ប្រឡាយទឹក​មុខផ្ទះ ត្រង់ចំណុច​ក្រុមទី​១៣ ភូមិ​ស្លា​ស្លាក់ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។​

​លោក ចេង សុវត្ថា នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ថ្មគោល បាន​ឲ្យ​ដឹងថា កុមារា​រងគ្រោះ​ឈ្មោះ ចាន់​ឌី វុទ្ធី អាយុ​២​ឆ្នាំ នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​លោកនាយ​ផ្នែក​បានបញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​កុមារា​នេះ​លង់ទឹក​ស្លាប់ ដោយសារតែ​ឪពុកម្តាយ​រវល់​ធ្វើ​ការងារ​ផ្ទះ ហើយ​ធ្វេសប្រហែស​មួយ​ភ្លែត​បណ្តោយ​ឲ្យ​កូន​រត់​លេង​ក្នុង
​ប្រឡាយ​មុខផ្ទះ​បណ្ដាល​ឲ្យ​លង់ទឹក​ស្លាប់​តែម្ដង​។​

​ក្រោយ​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម