ដោយ៖រ៉ាម៉ន/ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញប័ណ្ណថ្លែងអំណរគុណជូនចំពោះ លោក ឃួង ស្រេង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអភិបាលរាជធានីភ្នំពេញ និងលោកស្រីជា ស៊ីណា ឃួង ស្រេង
ដែលបានឧបត្ថម្ភថវិកាចំនួន 20.000 ដុល្លារអាម៉េរិកអបអរសាទរខួបទី ១៦០ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម៨ ឧសភា២០២៣ ក្រោមប្រធានបទ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជាដើម្បីបរិយាបន្នសង្គម”។
កាកបាទក្រហមកម្ពុជានឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះដើម្បីបម្រើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗ៕ P / N