ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃ ឡង់ដ៍ មានក្តីក្តុកក្តួល រន្ធត់ចិត្តឥតឧបមា ក្រោយពីបានទទួលព័ត៌មាន អំពីគ្រោះ ថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយ រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ នៅខេត្តឈុនបុរី ប្រទេសថៃ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ដែលបានឆក់ យកជីវិតពលករកម្ពុជា ចំនួន ៨នាក់ និងអ្នករបួសចំនួន ៧នាក់ទៀត កំពុង សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្ដែងនូវការសោកស្តាយ គ្មានអ្វីប្រៀបផ្ទឹម បាន ចំពោះមរណភាពនេះ និងសូមចូលរួមរំលែកទុក្ខ ដ៏សោកសង្រេងបំផុត ជាមួយក្រុមគ្រួសារ សាច់ញាតិនៃសព។
សូមឧទ្ទិសបួងសួង ឱ្យវិញ្ញាណក្ខន្ធសព បានទៅកាន់ទីស្ងប់សុខ និងសូមឱ្យអ្នក កំពុងសម្រាក ព្យាបាលបានជាសះស្បើយឡើងវិញ ឆាប់បំផុត៕/V/R