​ប្រែ​សម្រួលៈ​បំណង​(​បំណង​)៖ នាវា​ពិឃាត​មួយ​របស់​កងទ័ពជើងទឹក​អាម៉េរិក​បាន​បើក​ក្បែរ​កូន​កោះ​គ្រប់គ្រង​ដោយ​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ​ទី​១០​មេសា នៅក្នុង​បេសកកម្ម​សេរីភាព​​នាវាចរណ៍​មួយ ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​តែង​ថ្កោលទោស​ថា​ជា​ទង្វើ​ខុស​ខ​ច្បាប់​។​

​អាម៉េរិក​តែង​បញ្ជូន​នាវា​បើក​ឆ្លងកាត់​តំបន់​នេះ​ដើម្បី​ប្រឆាំង​ជំទាស់​ការអះអាង​កម្មសិទ្ធិ​របស់​ចិន​ជា​ញឹកញាប់​ តែ​បេសកកម្ម​ចុងក្រោយ​នេះ​កើតឡើង​ចំ​ពេល​ដ៏​រសើប​បំផុត​ដោយ​​សារ​តែ​កងទ័ព​ចិន​កំពុង​ធ្វើ​សមយុទ្ធ​ឡោមព័ទ្ធ​កោះ​តៃវ៉ាន់​និង​បាញ់​គ្រាប់​ពិត​ដើម្បី​ជា​ការព្រមាន​ដល់​អាជ្ញាធរ​តៃវ៉ាន់​ដែល​សម​គំនិតអាក្រក់​ជាមួយ​អាម៉េរិក​។​

​កង​នា​វាទី​ប្រាំពីរ​អាម៉េរិក​បាន​និយាយថា នាវា​USS Milius​បាន​ចូលរួម​ពាក់ព័ន្ធ​ក្នុង​«​ប្រតិបត្តិ​ការធម្មតា​»​នៅ​ចម្ងាយ​២០​គីឡូម៉ែត្រ​ពី​តំបន់​ថ្ម​ប៉ប្រះ​ទឹក​មី​ស​ឆី​ហ្វរី​ហ្វ​(Mischief Reef )​នៅ​ប្រជុំ​​កោះ​ស្ព្រ៉ា​ត​លី កន្លែង​ដែល​ចិន​សាងសង់​អាកាសយានដ្ឋាន​មួ​យ​និង​សំណង់​ដទៃទៀត​។​

​កង​នាវ​ទី​ប្រាំ​ពីរបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​« ក្រោយមច្បាប់​អន្តរជាតិ​…​សណ្ឋាន​ដី​ដូ​ជា​Mischief Reef​ដែល​លិច​ក្នុង​ទឹក​ពេល​ទឹកជោ​មិន​ជា​សមុទ្រ​នៃ​ដែនដី​របស់​នរណា​ម្នាក់​ទេ​។​ការ​​អះអាង​ដែនដី​នេះ និង​សាងសង់​ហេដ្ឋារចនាសម្ពន្ធ​លើ​Mischief Reef​មិន​ផ្លាស់ប្តូរ​ស្ថានការណ៍​ជាក់ស្តែង​នៃ​ការកំណត់​លក្ខណៈ​ចរិត​នៅក្រោម​ច្បាប់​អន្តរជាតិ​ទេ​»​។​

​តែ​កងទ័ព​រំដោះប្រជាជន​ចិន​បាន​និយាយថា នាវា​អាម៉េរិក​បាន​បើក​ចូល​ដែនទឹក​ក្បែរ​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​ដោយ​ខុសច្បាប់​ព្រោះ​គ្មាន​សុំ​ការអនុញ្ញាត​ពី​ចិន ហើយ​កងកម្លាំង​របស់​ចិន​បាន​តាមដាន​នាវា​​នេះ​និង​បាន​ព្រមាន​វា​។​

​បញ្ជាការ​យោធភូមិ​ភាគ​ខាងត្បូង​ចិន​បាន​និយាយថា​«​ចិន​មាន​អធិបតេយ្យភាព​គ្មាន​អ្នក​ជែង​លើ​បណ្តា​កូន​កោះ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​និង​តំបន់​សមុទ្រ​នៅ​ជុំវិញ​»​។​

​តំបន់​Mischief Reef​នេះ​នៅ​ខាងលិច​កោះប៉ាឡាវ៉ា​ន​(Palawan)​របស់​ហ្វីលីពីន​៕

​កង​នា​វាទី​ប្រាំពីរ​បាន​និយាយថា ពេល​បញ្ចប់​ប្រតិបត្តិការ នាវា​Milius​បាន​ចេញពី​«​តំបន់​អះអាង​លើសលប់​»​និង​បន្ត​ប្រតិបត្តិការ​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង