អត្ថបទ​ក្រុមហ៊ុន​/ភ្នំពេញ​៖ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត FWD Cambodia​បានប្រកាស​នៅ​ថ្ងៃទី​១០​ខែមេសា​អំពី​ការផ្ដល់​សំណង​ធានារ៉ាប់រង​អាយុជីវិត​ដំបូង​បំផុត​របស់ខ្លួន​ក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ក្រុមហ៊ុន​ចាប់ផ្តើម​ប្រតិបត្តិការ​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា ឆ្នាំ​២០២១​។​

​ក្រុមហ៊ុន​បានធ្វើ​ការផ្តល់​សំណង​នេះ​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៣ ជូនទៅ​កាន់​អ្នកទទួលផល​ដែល​ត្រូវជា​សមាជិកគ្រួសារ​រប​ស់​អតិថិជន FWD ម្នាក់ ក្រោយពេល​អតិថិជន​បានទទួល​មរណភាព​ដោយ​គ្រោះ​អកុសល​ក្នុង​ហេតុការណ៍​ខ្យល់​កន្ត្រាក់​នៅតាម​ដងផ្លូវ​មួយ​ក្នុង​ខេត្តសៀមរាប​។​ក្រុមហ៊ុន​បានធ្វើ​ការទូទាត់​សំណង​នោះ​ក្នុង​រយៈពេល ១​ថ្ងៃ​បន្ទាប់ពី​ទទួលបាន​ការដាក់​ពាក្យ​ស្នើសុំ​ធ្វើ​សំណង និង​ឯកសារ​ពាក់ព័ន្ធ​។​

​កញ្ញា ថៃ សុ​ច័ន្ទ​ណា នាយិកា​គ្រប់គ្រង​នាយកដ្ឋាន​ហិរញ្ញវត្ថុ និង​នាយិកា​ចាត់ការ​ទូទៅ​ស្ដីទី នៃ​ក្រុមហ៊ុន FWD Cambodia បាន​មានប្រសាសន៍ថា​៖ “​យើងខ្ញុំ​សូម​សម្តែង​ការសោកស្តាយ​ជា​ពន់ពេក​ចំពោះ​ហេតុការណ៍​អកុសល​នេះហើយ​យើងខ្ញុំ​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​​ជា​មួ​ក្រុមគ្រួសារ សាច់ញាតិ និង​មនុស្ស​ជាទី​ស្រលាញ់​របស់​អតិថិជន​យើង​ផងដែរ​។​”

“​ការបន្ត​ភាពជឿជាក់ និង​ទំនុកចិត្ត​មកលើ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​កម្ពុ​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុមគ្រួសារ​កម្ពុជា ដើម្បី​ទទួល បាន​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​នៅក្នុង​ពេលវេលា​លំបាក និង​មាន​តម្រូវការ​ចាំបាច់​បំផុត​។​បន្ទាប់ពី​យើង​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​យើង​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ទាំងមូល​ពីព្រោះ​យើង​ចង់​ផ្តល់នូវ​ការគាំទ្រ​ដ៏​ល្អ​បំផុត​ជូន​ដល់​ក្រុមគ្រួសារ​ដែល​ត្រូវបាន​ធានា នៅពេលដែល​ពួកគាត់​ត្រូវការ​យើង​បំផុត​។​”

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន FWD Cambodia កញ្ញា សុ​ច័ន្ទ​ណា ក៏បាន​បញ្ជាក់​ផងដែរ​ថា នេះ​គឺជា​សក្ខីភាព​មួយ​ដែល​បង្ហាញថា​ក្រុមការងារ​របស់ FWD Cambodia ទាំងអស់​បាន​បំពេញ​តាម​ការសន្យា​របស់ខ្លួន​ជូន​អតិថិជន​។​

​ក្រុមហ៊ុន FWD (FWD Group) ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ី​ដែលមាន​អតិថិជន​ជាង ១០​លាន​នាក់​ក្នុង​ទីផ្សារ​ចំនួន ១០ ដោយ​ក្នុងនោះ​រួមមាន ទីផ្សារ​ដែល​រីកចម្រើន​រហ័ស​បំផុត​ក្នុង​ពិភពលោក​លើ​វិស័យ​ធានារ៉ាប់រង​ផងដែរ​។ ក្រុមហ៊ុន FWD​បាន​ឈានចូល​ខួប ១០ ឆ្នាំ​នៅក្នុង​ឆ្នាំ ២០២៣ ហើយ​ជា​ក្រុមហ៊ុន​ដែល​ផ្តោតលើ​ការយកចិត្តទុកដាក់​បំ​ផុត​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​និង​សេវាកម្ម​ដែល​សាមញ្ញ​ជាង​មុន រហ័ស​ជាង​មុន ងាយស្រួល​យល់​ជាង​មុន ជាមួយ​បច្ចេកវិទ្យា​ឌីជីថល​។ តាមរយៈ​យុទ្ធសាស្ត្រ​ក្នុង​ការយក​អតិថិជន​ជា​គោល ក្រុម ហ៊ុន FWD មាន​គោលដៅ​ក្នុង​ការផ្ដល់​បទពិសោធ​ន៍​ថ្មី​លើ​សេវា​ធានារ៉ាប់រង​ជូន​ដល់​អតិថិជន​។ សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.fwd.com​។​

​ក្រុមហ៊ុន​FWD​បានចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែកញ្ញា​ឆ្នាំ​២០២១​និង​ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បែប​ឌីជីថល​ថ្មី​ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត​ក្នុងប្រទេស​កម្ពុជា ពី​ស្ថាប័ន Global Business Outlook Awards នៅ​ចក្រភព​អង់គ្លេស​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​គេហទំព័រ​៖ www.fwd.com.kh ឬ​ហ្វេ​ស​បុក​ផេ​ក FWD Cambodia​៕