ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅរសៀលថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានមានប្រសាសន៍ថាៈ ការជួបគ្នា នាល្ងាចនេះ គឺជាការជួបគ្នា រវាងរាជរដ្ឋាភិបាល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ យើងទាំងអស់គ្នា នៅទីនេះ គឺជាក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សម្តេចបានលើកឡើងថាៈ មានមនុស្សមួយចំនួន បានតាំងខ្លួនជាសមាគម នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ក៏ប៉ុ ន្តែពួកគេ មិនទាន់បានដឹងទេថា រាជរដ្ឋាភិ បាល កំពុងធ្វើអ្វីនោះ គឺជាការផ្ដល់នូវលទ្ធភាពជារូបវន្ត ដើម្បីពង្រីកសេដ្ឋកិច្ច គាំទ្រសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះឯង។ ហើ យក្របខណ្ឌ នៃការជួបគ្នាល្ងាចនេះ គឺជាការជួបគ្នា រវាងរាជរដ្ឋាភិបាល និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សម្តេចតេជោ បានបន្តថាៈ ចំណុចនេះសម្តេច គួរតែលើកចិត្តបន្តឲ្យខិតខំយក ចិត្តទុកដាក់ជំរុញការកែច្នៃទៅលើផលិតផល ដែលមានស្រាប់ នៅក្នុងប្រទេស របស់យើង ជាពិសេសសម្រាប់សិប្បកម្មកែច្នៃ ចំណីអាហាររបស់កម្ពុជា ។
សម្តេចបានស្នើឲ្យក្រសួងឧស្សាហកម្ម ត្រូវសហការជាមួយ ក្រសួងពាណិជ្ជកម្ម សមាគមសហគ្រាសធុនតូចមធ្យម និងកម្ពុជា និងសមាគមមូលនិធិសម្ដេចតេ ជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីបណ្ដុះបណ្ដាល សម្រាប់ការលើកកម្ពស់សមត្ថភាពរបស់សហគ្រិន។
សម្តេចបានថ្លែង ក្នុងពិធីអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕/V