ដោយៈបាយ័ន / សៀមរាបៈ អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍ ដើម្បីចូលរួម អបអរ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ។

ប្រភពពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១០ ខែមេសានេះ បានបញ្ជាក់ថាៈ ស្ដង់ពិព័រណ៍នេះ មានតាំងបង្ហាញនូវសមិទ្ធផលការងារ តាមនាយកដ្ឋាននីមួយៗ និងសមិទ្ធផលដៃគូ​សហប្រតិបត្តិការអន្ដរជាតិជាច្រើន ដែលបង្ហាញពីកិច្ចការ ៣០ឆ្នាំ ដែលរមណីយដ្ឋានអង្គ ​បានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្គូ។

ជាមួយគ្នានោះដែរ សាធារណជន អាចចូលទស្សនា ស្វែងយល់ពីកិច្ចការងារ​ទាំងនោះ ដោយរីករាយ ៕/V/R