ដោយៈ ភ្នំដែក / ព្រះវិហារ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំ មន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅផ្តល់ជូនកម្លាំងទាំង៣ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ ស្ថិតនៅទីបញ្ជាការតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានអាវុធហត្ថ ខេត្ត នៅមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងត្រូវឈានចូលមកដល់ នាពេលខាងមុខនេះ។

អំណោយដែលត្រូវបានចែកជូន កងកម្លាំងទាំង៣ អង្គភាព នាពេលនោះ រួមមាន ថវិកាជូនអង្គភាព ៥ លានរៀល ស្រាបៀកម្ពុជា ៥០កេស ទឹកបរិសុទ្ធអរុណា ៥០កេស និងកងកម្លាំង ៣ អង្គភាពម្នាក់ៗ ទទួលបានថវិកា ៤ ម៉ឺនរៀល ៕/V/R