ដោយៈបាយ័ន/សៀមរាប៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយលោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័ននានាជុំវិញខេត្ត កាលពីថ្ងៃទី ១០ខែមេសាបានរៀបពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រប្រគេនព្រះសង្ឃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ(១៤-១៦ខែមេសា)៕សរន / N