ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ រដ្ឋបាលបាលសង្កាត់ប៉ោយប៉ែតបានរៀបចំពីធីចែកអំណាយស្បៀងក្រោមវត្តមានលោក គាតហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដែលជាអំណោយរបស់សប្បុរសជន លោក ER WINនិងអ្នកស្រីបាន កែវ សោដាចាន់ ព្រមទាំងបុត្រ ។ពិធីនោះក៏មានការចូលរួមពីលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោក ប៊ុន សុវុទ្ធា ចៅសង្កាត់រងទី១សង្កាត់ប៉ោយប៉ែតលោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់ និងក្រុមការងារ ផងដែរ ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៥០ គ្រួសារ ស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែតក្នុងមួយគ្រួសារទទួលបានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង ។
ក្នុងឱកាសនជលោក គាត ហ៊ុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង សូមប្រសិទ្ធពរជ័យបវរសួស្តី មហាប្រសើរ ដល់លោកលោកស្រីម្ចាស់អំណោយនិងបងប្អូនប្រជាពលរដ្ឋជួបពុទ្ធពរទាំងបួនប្រការ និងជោគជ័យសិរីសួស្តីក្នុងឆ្នាំថ្មីឆ្នាំថោះដែលនឹងឈានចូលមកដល់នៅក្នុងពេលដ៏ខ្លីនេះខាងមុខនេះ ៕សរន-pc