ប្រើ​គ្រឿងញៀន​រហូត​វង្វេងស្មារតី​កាន់​ដំ​ថ្ម​គប់​គេឯង​តាមផ្លូវ​

1008
ចែករម្លែក

​ដោយ​: ចាន់តូ / ភ្នំពេញ​: សូម​យុ​វ័យ​ទាំងអស់ ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន កុំ​ឲ្យ​ដូច​យុវជន​ម្នាក់នេះ​អី ឃើញ​ទេ​គាត់​ប្រើប្រាស់​គ្រឿងញៀន​ដល់ វង្វេងស្មារតី​មិនដឹងថា ក្រុមគ្រួសារ ឬ​អាណាព្យាបាល​នៅទីណា​បែ​ជា​ដើរ​តាមផ្លូវ កាន់​ដុំថ្ម គប់​ផ្ទះ ពលរដ្ឋ​អ្នកដំណើរ​តាមផ្លូវ​ធ្វើ​ឲ្យ​ពលរដ្ឋ​មានការ​ភ័យខ្លាច ទើប​សមត្ថកិច្ច​ធ្វើរ​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អូ​បែកក្អម​។ ករណីនេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នៅតាម​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ​។​

​ពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​កើតហេតុ បាន​ឲ្យ​ដឹងថា យុវជន​ញៀន​ខាងលើ ត្រូវបាន​អ្នកភូមិ ប្រទះឃើញ​ចំណុច​ខាងលើ តាំងពី​យប់​ថ្ងៃទី​១៧ ខែកក្កដា ម្សិលមិញ​មក​ម្លេះ មិនដឹង​ផ្ទះសម្បែង ក្រុម គ្រួសារ នៅទីណា ដើរ​ត្រាច់ចរ មកដល់​ទីតាំង​ខាងលើ ក្នុង​សភាព សតិ​មិន​ប្រក្រតី ស្រាប់តែ​មកដល់​ព្រឹក​ថ្ងៃទី​១៨​នេះ យុវជន​រូបនេះ បញ្ចេញ​ច​រឹក​កោងកាច ស្រែក​ឡូឡា យក​ដុំថ្ម​ដើរ​គប់​ផ្ទះ​ពលរដ្ឋ អ្នកដំណើរ​តាមផ្លូវ បង្ក​ឲ្យ​ព្រួយ​បារ​ម្មណ៍ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច មកជួយ​ចាប់​ឃាត់ យកទៅ​ទុក​នៅ​ប៉ុស្តិ៍​ជា​បណ្តោះអាសន្ន​។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់ថា ក្រោយពី​ឃាត់ខ្លួន​យុវជន​ខាងលើ សមត្ថកិច្ច​បាន​កសាង​ឯកសារ ដើម្បី​ប្រគល់​ឲ្យ​ខាង​សង្គមកិច្ច​រាជធានី​ភ្នំពេញ ជា​អ្នក​មើលថែ​បន្ត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម