ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២៣ បានជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមេសាថានៅក្នុងអំឡុងពេលនេះប្រទេសកម្ពុជាទទួលឥទ្ធិពលជ្រលងសម្ពាធទាប ក្នុងកម្រិតពីខ្សោយទៅ មធ្យម គួបផ្សំជាមួយខ្យល់ប្រែប្រួលបង្កឱ្យមាន ភ្លៀងធ្លាក់នៅគ្រប់តំបន់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។


ក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ណភាពអតិបរមា មានពី៣៥ទៅ៣៩អង្សាសេ។នៅអំឡុងពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច ។បន្ទាប់ពីនោះបរិមាណ ភ្លៀងនឹងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អអ្សាសេ។នៅអំឡុងពីថ្ងៃទី១២ដល់ថ្ងៃទ១៤ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួច។ បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើងក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦អង្សាសេ សីតុណ្ណភាពអតិបរមាមានពី៣៤ទៅ៣៦អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ P / N