ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មកម្ពស់១៦ម៉ែត្រសម្រាប់ទស្សនាសត្វស្លាប។ សមិទ្ធផលនេះបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ ការសម្ពោធជាផ្លូវការបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ៕

Apr 11, 2023

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកំពត បានសម្ពោធដាក់ឱ្យប្រើប្រាស់នូវប៉មកម្ពស់១៦ម៉ែត្រសម្រាប់ទស្សនាសត្វស្លាប។ សមិទ្ធផលនេះបម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ការសម្ពោធជាផ្លូវការបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ៕