ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់, ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ក្រាបបង្គំទូលថ្វាយព្រះពរ ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតថ្វាយនូវព្រះសព្ធសាធុការពរជ័យ បវរមហាប្រសើរថ្លៃថ្លាថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណចក្រកម្ពុជា សូមព្រះអង្គទាំងទ្វេ ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះពលនុភាពខ្លាំងក្លា ព្រះបញ្ញាញាណភ្លឺថ្លាឈ្លាសវៃ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ សុខដុមរមនា ដល់ប្រជានុរាស្ត្រខ្មែរគ្រប់រូបតរៀងទៅ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ៕