ក្រុមហ៊ុន​រ៉ុក្កែត Blue Origin របស់លោក​ជេ​ហ្វ បេ​ហ្សូ​ស បាញ់​បង្ហោះ​យានអវកាស​ឡើងលើ​មេឃ​បាន​ខ្ពស់ជាង​លើក​មុនៗ​

1401
ចែករម្លែក

​ក្រុមហ៊ុន​រ៉ុក្កែត Blue Origin របស់លោក​ជេ​ហ្វ បេ​ហ្សូ​ស បាន​បាញ់​បង្ហោះ​យានអវកាស​ចូលក្នុង​ទី​អវកាស​កាលពី​ថ្ងៃ​ពុធ​ទី​១៨​កក្កដា​បាន​ខ្ពស់ជាង​ពេលមុនៗ​ទៅទៀត​។​

​រ៉ុក្កែត​ឈ្មោះ New Shepard បាន​បាញ់​ចេញពី​រដ្ឋ​តិច​សាស​ខាងលិច​ក្នុងការ​ធ្វើតេស្ត​ហោះហើរ​ចុងក្រោយ​របស់​ក្រុមហ៊ុន​។ នៅពេលដែល​រ៉ុក្កែត​ញែក​ចេញពី​គ្នា ម៉ូ​ទ័​រ​រុញចេញ​របស់​យានអវកាស​បាន​បាញ់​ភ្លើង ដោយ​លើក​យាន​ឡើងដល់​កម្ពស់ ១១៩ គីឡូម៉ែត្រ​។​

​វា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​សុវត្ថិភាព​ដែលមាន​បំណង​ជួយសង្គ្រោះ​ជីវិត​នៅពេលដែល​ភ្ញៀវទេសចរ​អវកាស​និង​អ្នកដទៃ​ឡើង​ជិះ​នៅលើ​យាន​។​

​អ្នកដំណើរ​កាលពី​ថ្ងៃ​ពុធ​គឺ ម៉ា​ណឺ​កាំ​ង ឈ្មោះ Skywalker ក្នុង​ឈុត​ពណ៌​ខៀវ​។​

​ទាំង​រ៉ុក្កែត និង យានអវកាស គឺ​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​ដូចគ្នា​។ វា​ជាការ​ធ្វើតេស្ត​បាញ់​បង្ហោះ​លើក​ទី​៩ និង មាន​រយៈពេល ១១ នាទី​៕ ដោយ៖ កញ្ញាដាលីស

រ៉ុក្កែត​ឈ្មោះ New Shepard បាន​បញ្ជូន​យានអវកាស​ឡើងលើ​ដល់​កម្ពស់ ១១៩ គីឡូម៉ែត្រ

ទីតាំងផ្សាយពាណិជ្ជកម្ម