ដោយ៖តារារិទ្ធ/ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ខែមេសាឆ្នាំ២០២៣នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១-២០២២ និងលើកទិសដៅការងារឆ្នាំឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។សន្និបាតនេះបានបើកកាលពីថ្ងៃទី ១០ខែមេសាក្រោមប្រធានបទ «បរិវត្តកម្មនៃវិស័យអប់រំ»។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថាក្នុងគោលបំណងឆ្លើយតប​ទៅ​នឹងការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំព្រមទាំងឆ្លើយ តបនឹងក្របខណ្ឌ​គោលនយោ​បាយ​របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញកន្លងមកផងនោះសន្និបាតអប់រ ​នៅឆ្នាំនេះបានសម្រិតសម្រាំងខ្លឹមសារនិងជ្រើសរើស យកប្រធានបទសំខាន់ៗ​ចំនួន១១ រួមមាន៖ ទី១.ដំណើរឆ្ពោះទៅកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣, ទី២.ការគាំពារនិងការអភិវឌ្ឍកុមារតូចតាមគ្រប់រូបភាព, ទី៣.វិធាន ការស្តារការ​ខា​ត​បង់ការសិក្សាក្រោយការរីករាលដាលជំងឺកូវីដ១៩, ទី៤.ការអប់រំបរិស្ថានបៃតង, ទី៥.កំណែទម្រង់សាលារៀន,ទី៦.កំណែទម្រង់សាលាគរុកោសល្យ,ទី៧.ការ​គ្រប់​គ្រងការផ្លាស់ប្តូរនៅក្នុងស្ថាប័ន, ទី៨.ការផ្សារភ្ជាប់មធ្យមសិក្សានឹងឧត្តមសិក្សា, ទី៩.អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរនិងការសិក្សាបន្ត,ទី១០.បំណិនសតវត្សរ៍ទី២១ សម្រាប់យុវជននិងទី១១.ការលើកកម្ពស់សុខភាពសិក្សា។

លោករដ្ឋមន្ត្រីបានបន្ថែមថាគោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះក៏ដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំក្នុងរយៈពេល១០ឆ្នាំកន្លង​ទៅនេះជាពិសេសការ អនុវត្តកំណែទម្រង់សាលារៀននិងគ្រឹះស្ថានឧត្តមសិក្សាដើម្បីលើកកម្ពស់គុណភាពអប់រំនិងដាក់ចេញនូវរបៀបវារៈបន្តកំណែ​ទម្រង់វិស័យ​អប់រំដើម្បីឆ្លើយតបទៅនឹងតម្រូវ ការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខព្រមទាំងត្រៀមអនុវត្តប្រព័ន្ធថវិកាផ្តោត លើសមិទ្ធកម្មជាពិសេសដោយផ្តោតលើការពង្រឹងសមត្ថ ភាពស្ថាប័ននិងប្រព័ន្ធអប់រំទាំងមូល។

លោករដ្ឋមន្ត្រីបានអះអាងថារយៈពេល១០ឆ្នាំនៃការអនុវត្តផែនការយុទ្ធសាស្ត្រ​វិស័យអប់រំ ក្រសួងនិងអ្នកពាក់ព័ន្ធបានរួមគ្នាសម្រេចកិច្ចការធំគួរឱ្យគត់ស ម្គាល់​ដូចជា៖ការបង្កើនការចូលរៀនប្រកបដោយសមធម៌នៅគ្រប់ភូមិសិក្សាជាពិសេស​ការ​អប់រំ​មូលដ្ឋានរយៈពេល៩ឆ្នាំតាមរយៈការបង្កលក្ខណៈសម្បត្តិ អនុគ្រោះ​ឱ្យកូនចៅប្រជាជនដែលជួបការលំបាកមានលទ្ធភាពចូលរៀននិងរៀនបន្ត,ការពង្រឹង​អភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា,ការដោះស្រាយការ ខាត​បង់ការសិក្សា​ក្នុង​បរិបទកូវីដ១៩,និងការបង្កើនអាហារូបករណ៍សម្រាប់សិស្ស និងនិស្សិតមកពី​គ្រួសារ​ក្រីក្រ។ ក្រសួងបានសម្រួចវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតប​របស់សេវាអប់រំតាមរយៈការលើកកម្ពស់ វិជ្ជាជីវៈគ្រូបង្រៀននិងការលើកទឹកចិត្ត ព្រម​ទាំងបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំក្នុងការគ្រប់គ្រង​សេវាអប់រំគ្រប់លំដាប់ថ្នាក់។

ជាសមិទ្ធផលការងារសំខាន់ៗ ដែលក្រសួងអប់រំ យុវជននិងកីឡា​សម្រេចបានក្នុងឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅរួមមាន៖ គិតត្រឹមឆ្នាំសិក្សា ២០២២ -២០២៣សាលាមត្តេ យ្យសិក្សានិងគ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ទាំងសាធារណៈសហគមន៍ និងឯកជនសរុប ១៨,៨៣០ ក្នុងនោះក្នុងនោះសាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៨,៦០៧សាលាសាលាបឋម សិក្សា ៨,០៦៧សាលា,អនុវិទ្យាល័យ ១,៣៤០សាលានិងវិទ្យាល័យ ៨១៦សាលា។

សិស្សចំណេះទូទៅសរុប៣,៦៧៦,៥៧៥នាក់ សិស្សស្រី ៤៩.៧ភាគរយ ក្នុងនោះ​សិស្សមត្តេយ្យសិក្សាបានទទួលសេវាអប់រំគ្រប់រូបភាពមាន ៣៨០,៧៨៨នាក់ ស្រី ៥០.១ភាគរយ។សិស្សបឋមសិក្សាសរុប២,២០០,០២១នាក់ស្រី៤៨ភាគ​រយ។សិស្សមធ្យមសិក្សាបឋមភូមិសរុប ៦៩៤,១៦១នាក់ ស្រី ៥២.២ភាគរយ។ សិស្សមធ្យមសិក្សាទុតិយភូមិសរុប ៤០១,៦០៥ នាក់ ស្រី ៥៤.៤ភាគរយ ។

គ្រឹះស្ថានអប់រំបច្ចេកទេសនិងវិជ្ជាជីវៈមានចំនួន១៩កន្លែងមានសិស្សសរុប៣,២៥៩នាក់ស្រី៣៥,៦ភាគរយនិងគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៣២ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងឯកជន៨៤ ដែលមាន​ទីតាំង​ស្ថិតនៅ២០រាជធានីខេត្ត។ និស្សិតកំពុងសិក្សានៅឧត្តមសិក្សាសរុប ២០៥,៦៣៦នាក់ ស្រី ៤៧.៥ភាគរយ។ បុគ្គ លិកអប់រំសរុប១២៥,៥៩៧នាក់ស្រី៤៧,០៨ភាគរយក្នុងនោះបុគ្គលិកនៅថ្នាក់ជាតិ៥,០៧៨នាក់ស្រី ៣៤,៨ភាគរយនិងថ្នាក់ក្រោមជាតិ ១២០,៥១៩នាក់ ស្រី៤៧,៦ភាគរយ ៕