ដោយ: បាយ័ន/សៀមរាបៈ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមទៀតក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ខេត្តបានរៀបចំ តុបតែងលម្អសោភ័ណភាពក្រុងនៅសួនច្បារព្រះរាជដំណាក់ ពិសេសតាមបណ្តោយស្ទឹងសៀមរាប ដើម្បីទទួលភ្ញៀវទេចរជាតិ អន្តរជាតិមកទស្សនាកំសាន្ត។
នាព្រឹត្តិការណ៍ អង្គរសង្ក្រាន្តឆ្នាំនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានរៀបចំឱ្យមានផ្សារបណ្តែតទឹក តន្ត្រី និងស្តង់ជាច្រើនសម្រាប់លក់តាមសងខាងស្ទឹងសៀមរាបផងដែរ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋអាចជិះទូកកំសាន្តតាមដងស្ទឹងសៀមរាបបានទៀតផង។
សូមសប្បាយជាមួយនឹងទិដ្ខភាពដូចខាងក្រោម÷