ដោយ:ដេប៉ូ/ភ្នំពេញ៖ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ នឹងឈានចូលមកដល់ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នៅទីស្តីការក្រសួងការងារ នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នេះលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង មន្រ្តីគ្រប់ជាន់ថ្នាក់ ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីសូត្រមន្ត ការសម្តែងរបាំត្រុឌដើម្បីបណ្តេញគ្រោះឧបទ្រពចង្រៃឆ្នាំចាស់ និងរបាំជូនពរ ឆ្នាំថ្មី ។
ក្នុងពិធីនេះលោករដ្ឋមន្ត្រី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមប្រោះព្រំប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរមហារប្រសើរ និងជួយតាមថែរក្សាបីបាច់ដល់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង អស់លោក លោកស្រី ជាមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទាំងអស់ ដើម្បីចូលរួមបម្រើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អោយទទួលបានជោគជ័យ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕srn