សមាគម​ខ្មែរ​-​វៀតណាម ដាក់ពាក្យ​ប្តឹងទៅ​ក្រសួងមហាផ្ទៃ​រឿង​គេ​បង្កើត​ហ្វេ​ក​ប៊ុ​ក​ក្លែងក្លាយ អំពាវនាវ​ឲ្យ​ពលរដ្ឋ​វៀតណាម​ទៅ​បោះឆ្នោត​

1597
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ស៊ឹម ជី ប្រធាន​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា បានដាក់​ពាក្យបណ្តឹង​ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី​១៨ ខែកក្កដាដោយ ស្នើសុំ​ជួយ​អន្ដរាគមន៍​និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ជន​ដែល​បាន​បង្កើត​ទំព័រហ្វេសប៊ុក (Page) ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្ក​ម (Facebook) ដែលមាន​ឈ្មោះថា សមាគម​វៀតណាម​នៅ​កម្ពុជា ( Hội Người Việt Tại Campuchia)​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​សមាគម​ខ្មែរ​-​វៀតណាម​នៅ​កម្ពុជា បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ថា រយៈ​ពេល​កន្លងមក សមាគម​ខ្មែរ​˗​វៀតណាម​នៅ​កម្ពុជា បាន​ប្រទះឃើញ​មាន​ទំព័រ (Page) ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) មួយ​ដែលមាន​ឈ្មោះថា សមាគម​វៀតណាម​នៅ​កម្ពុជា (Hội Người Việt Nam Tại Campuchia) មាន​តំណ​ភ្ជាប់ www.facebook.com/campuchiAAdministration/ បាន​បង្ហោះ​រូបភាព និង​សរសេរ Comment ផ្សេងៗ​ដែល​ពុំមែន​ជា​កម្មសិទ្ធិ​របស់​សមាគម​ខ្មែរ​˗​វៀតណាម​នៅ​កម្ពុជា​នោះឡើយ​។

សមាគម​ខ្មែរ​˗​វៀតណាម​នៅ​កម្ពុជា ពុំដែល​បាន​បង្កើត និង​ធ្លាប់​មាននូវ​ទំព័រ (Page) ឬ គេហទំព័រ (Website) ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ណាមួយ​ដែលជា​របស់​សមាគម​ឡើយ​ហើយ​សុំ​បដិសេធ​មិន​ទទួលស្គាល់​រាល់​ខ្លឹមសារ​ខាង​ស្រុង ដែល​ទំព័រ (Page) ឬ គេហទំព័រ (Website) ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ដែលមាន​ឈ្មោះថា​ (​សមាគម​វៀតណាម​នៅ​កម្ពុជា Hội Người Việt Tại Campuchia) នេះឡើយ​។ រយៈពេល​កន្លងមក សមាគម​ខ្មែរ​˗​វៀតណាម​នៅ​កម្ពុជា ក៏បាន​ធ្វើ​ពាក្យបណ្ដឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ដើម្បី​ស្រាវជ្រាវ និង សុំ​ជំនួយ​អន្តរា​គម​ន៏ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​រួចហើយ​ដែរ ចំពោះ​ម្ចាស់​ទំព័រ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​នេះ​។ ប៉ុន្ដែ​នៅ ថ្ងៃអាទិត្យ ទី​១៥ ខែ​កក្ក​ដា ឆ្នាំ​២០១៨ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) មានឈ្មោះ សមាគម​វៀតណាម​នៅ​កម្ពុជា ( Hội Người Việt Nam Tại Campuchia) មួយ​នេះ​នៅតែ​សរសេរ​សារ​មាន​ខ្លឹមសារ​ញុះញង់​ម្ដង​ហើយ​ម្ដងទៀត​។​

​សមាគម​ខ្មែរ​-​វៀតណាម បាន​បញ្ជាក់ថា សមាគម​មិនដែល​បង្កើត​នូវ​ទំព័រ (Page) ឬ គេហទំព័រ (Website) ឬ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម (Facebook) ណាមួយ​ឡើយ​។ សមាគម បានស្នើ​សុំ​ធ្វើ​វិសោធនកម្ម​លក្ខ​ន្តិ​កៈ ប្ដូរ​ឈ្មោះ​ពី សមាគម​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទៅជា សមាគម​សហព័ន្ធ​ខ្មែរ​˗​វៀតណាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​លិខិត​លេខ ៣៦៣ សជណ ចុះ​ថ្ញៃ​ទី ០៧ ខែ មីនា ឆ្នាំ ២០១១ របស់​ក្រសួងមហាផ្ទៃ​៕ ល​/SMN

ទីតាំងផ្សាយពាណិជ្ជកម្ម