រំលោភ​ទៀតហើយ​នៅ​ឥណ្ឌា ក្មេង​សិស្សសាលា​១០​នាក់​ចាប់រំលោភ​បូក​លើ​ក្មេងស្រី​សិស្សសាលា​រហូតដល់​នាង​សន្លប់​

4105
ចែករម្លែក
  • 62
    Shares

​ក្មេង​សិស្ស​លា​សា​១០​នាក់​បាន​ចាប់រំលោភ​ក្មេងស្រី​អាយុ​១០​ឆ្នាំ​ម្នាក់ រហូត​នាង​សន្លប់​នៅក្នុង​ការវាយប្រហារ​ផ្លូវភេទ​ដ៏​រន្ធត់​ចុងក្រោយ​មួយទៀត​នៅ​ឥណ្ឌា​។​

​ក្មេងស្រី ត្រូវបាន​ចាប់រំលោភ​ក្នុងពេល​ធ្វើដំណើ​ពីសា​លាមក​ផ្ទះ​នៅ​ឥណ្ឌា​ភាគ​ឦសាន​។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ត្រូវបាន​ឡោមព័ទ្ធ​ចាប់​នៅ​ចំណុច​មួយ​មុន​ទាញ​ចូលក្នុង​ចំការ​អំពៅ​និង​ចាប់រំលោភ​ដោយ​ក្មេង​ជំទង់​១០​នាក់​រហូត​នាង​លែង​ដឹងខ្លួន​។​

​នាង​ក៏ត្រូវ​ពួកក្មេង​ទាំងនោះ​ព្រមាន​អំពី​ផលវិបាក​បើ​ហ៊ាន​ប្រាប់​អាជ្ញាធរ តែ​ពេល​នាង​ឈប់​ទៅ​រៀន ឪពុកម្តាយ​នាង​បាន​សួរនាំ​ទើប​ដឹងថា​នាង​ត្រូវបាន​ចាប់រំលោភ​។​

​សារព័ត៌មាន​Gulf News បាន​និយាយថា ឪពុកម្តាយ​របស់​នាង​បាន​ប្រាប់​ប៉ូលិស​និង​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ហើយ​មួយចំនួនទៀត​កំពុង​ត្រូវបាន​តាម​ចាប់ខ្លួន​។​

​ឥណ្ឌា ល្បីល្បាញ​ខាង​ចាប់រំលោភ ជាពិសេស​លើ​អនីតិជន ដោយមាន​ករណី​ចាប់រំលោភ​ជិត​៤០.០០០​ត្រូវបាន​រាយការណ៍​នៅ​ទូទាំងប្រទេស​នៅ​ឆ្នាំ​២០១៦​។​

​ព័ត៌មាន​អំពី​ការចាប់រំលោភ​ក្មេងស្រី​សិស្សសាលា​នេះ​កើតឡើង​ចំពេល​ប៉ូលិស​ឥណ្ឌា​បាន​ចាប់ខ្លួន បុរស​ចំនួន​១៧​នាក់​ពីបទ​រំលោភ​ក្មេងស្រី​ម្នាក់ អាយុ​១១​ឆ្នាំ​ម្នាក់​។​​ក្មេងស្រី​ដែល​ថ្លង់​នេះ ត្រូវបាន​ចាប់រំលោភ​នៅក្នុង​បន្ទប់​ប្លុក​ផ្ទះល្វែង​មួយ​ដែល​គ្មាន​មនុស្ស​រស់នៅ​នៅ​ទីក្រុង Chennai ភាគខាងត្បូង​នៃ​ប្រទេស​នេះ​៕​ដោយ​៖​វាសនា​

ប៉ូលិស​អះអាងថា​នឹង​តាម​ចាប់​ជនល្មើស ដោយ​មិនអោយ​រួចខ្លួន​ទេ​

ទីតាំងផ្សាយពាណិជ្ជកម្ម