ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២៣ មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​កំពង់ឆ្នាំង និង​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ឆ្នាំង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ សុភា រួម​និង​មេបញ្ជាការរង នាយសេនាធិការ នាយរង​ការិយាល័យ​ចំណុះ បាន​ជួបជុំ​សំណេះសំណាល​ជូនពរ​ក្នុងឱកាស​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​នាំយក​អំណោយ​របស់​ឯក​ឧ​ត្ត​ម ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ធ​ពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ចែកជូន​ដល់​បងប្អូន​អតីតយុទ្ធជន​ពិការ​បា​ត់​បង់​សមត្ថភាព​ចំនួន​៣០ នាក់​។​

​អំណោយ​ដែល​យកទៅ​ចែកជូន​រួមមាន​អង្ករ មី ទឹកត្រី ទឹក​ស៊ី​អ៊ី ត្រីខ មុង ម៉ាស និង​ថវិកា​មួយចំនួន​៕​/R