ដោយ:ទេពកង្រី/កំពង់ឆ្នាំង:កាលពីវេលាម៉ោង ១និង ១៥ នាទីយប់ថ្ងៃទី១៣ ខែមេសា២០២៣សមត្ថកិច្ចនគបាលស្រុកកំពង់លែងបានឃាត់ខ្លួនក្មេងទំនើងស្រវឹងស្រា ដុតផ្ទះប្រជាពលរដ្ឋ១ខ្នង ឆេះអស់ទាំងស្រុងនៅស្រុកំពង់លែងដែលធ្លាប់បង្កការអុកឡុកអ្នកស្រុកលន្លងមក ។
លោកវរ:សេនីយ៍ឯក ប៉ាល់ ជឿន អធិការនគបាលស្រុកកំពង់លែងបានអោយដឹងនៅរសៀលថ្ងៃទី១៣ខែមេសាឆ្នាំ២០២៣នេះថាសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនបង្កឈ្មោះ រីម ធា អាយុ ២៥ឆ្នាំ រស់នៅក្នុងភូមិដា.ឃុំដារ ស្រុកកំពង់លែង ក្រោយពីការផឹកស៊ីស្រវឹង ត្រូវជាបងប្អូនជីដូនមួយនឹងម្ចាស់ផ្ទះ។
លោក ប៉ាវ ជឿន បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុជនដៃដល់ត្រូវបានបងជីដូនមួយស្ដីបន្ទោសឲ្យដោយដើរផឹកស៊ីមិនចូលផ្ទះគ្រាដែលពួកគេកំពុងតែស្រវឹងស្រាខ្លាំងដោយសារតែកំហឹងជនសង្ស័យឈានរហូតទៅដល់ដុតផ្ទះចោលតែម្ដង។
នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២៣ នេះសមត្ថកិច្ចនគបាលស្រុកធ្វើការឃាត់ខ្លួនជនល្មើសដែលបានដុតផ្ទះប្រជាពលរដ្ឋឲ្យឆេះទាំងស្រុងនាំយកមកអធិការនគបាលស្រុកធ្វើការសាកសួ និងរៀបឯកសារបញ្ជូនមកកាន់ស្នាងការនគបាលខេត្តចាត់ការបន្តទៅសាលាតំបូងខេត្តតាមនិតិវិធីផងដែរ ៕/PC