តារា​សម្តែង​បារាំង​ម្នាក់​អះអាងថា អ្នកដឹកនាំ​រឿង​លោក លូក បេស​សុន ចាប់រំលោភ​នាង​រហូត​ដល់​សន្លប់ ក្រោយ​ចេញពី​មហោស្រព​ភាពយន្ត​ទីក្រុង​កាន​

1244
ចែករម្លែក

​តារា​សម្តែង​បារាំង​ម្នាក់​បាន​ចោទប្រកាន់​អ្នកដឹកនាំ​រឿង​ជនជាតិ​បារាំង​ឈ្មោះ លូក បេស​សុន (Luc Besson) ថា​បាន​ចាប់រំលោភ​នាង​នៅ​សណ្ឋាគារ​ផ្កាយ​៥​នៅ​ទីក្រុង​ប៉ារីស ដោយ​និយាយថា នាង​មាន “​ការឈឺចាប់​ខ្លាំង​” ដល់​ថ្នាក់​សន្លប់​បាត់ស្មារតី​។​

​នាង សេន វ៉ាន់​រ៉​យ (Sand Van Roy) អាយុ ២៧ ឆ្នាំ​បាន​អះអាងថា បុរស​កូន​៥​អាយុ ៥៩ ឆ្នាំនេះ​បាន​ចាប់រំលោភ​នាង​នៅ​សណ្ឋាគារ Bristol Hotel ក្នុង​រដ្ឋធានី​របស់​បារាំង បន្ទាប់ពី​វិលត្រឡប់​ពី​មហោស្រព​ភាពយន្ត​ក្រុង​កាន​ឆ្នាំនេះ​។​

​នាង​ក៏​អះអាង​ដែរ​ថា គាត់​បាន​ឃុំគ្រង​នាង​ណែន​ក្នុង​កណ្តាប់ដៃ​គាត់ និង បាន​ប្រើប្រាស់​នាង​ធ្វើជា “​អាយ៉ង​ផ្លូវភេទ​” ដោយ​ទាមទារ​ឱ្យ​នាង​និយាយ​ឱ្យ​ដូចជា​កូនក្មេង និង ស្លៀក​ខ្លី​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨​។​

​ក្នុង​បទសម្ភាសន៍​នៅ​ប៉ុស្តិ៍​ទូរទស្សន៍ BFM TV នាង​វ៉ាន់​រ៉​យ​បាន​លះបង់​សិទ្ធិ​ក្នុង​ការមិន​បញ្ចេញ​ឈ្មោះ​ឱ្យគេ​ដឹង ដោយ​និយាយថា នាង​បាន​បង្កើត “​ទំនាក់ទំនង​ស្នេហា​ឪពុក​-​កូន​” ដោយ​អនុញ្ញាតឱ្យ​គាត់​រំលោភ​នាង​ម្តង​ហើយ​ម្តងទៀត​អស់​រយៈពេល ២ ឆ្នាំ​។​

​ដោយ​រំលឹក​ឡើងវិញ​នូវ​យប់​ថ្ងៃទី ១៨ ខែឧសភា នាង​បាន​និយាយថា “​ខ្ញុំ​ភ័យខ្លាច​ថា​នឹង​ស្លាប់ ហើយ​សេចក្តីស្លាប់​គឺ​នៅ​មិន​ឆ្ងាយ​នោះទេ​” ។​

​នាង​ក៏​អះអាង​ដែរ​ថា គាត់​ចង់ឱ្យ​នាង “​ហាយ​ឡាយ​សក់​ពណ៌​ទង់ដែង និយាយ​ឱ្យ​ដូច​កូនក្មេង និង ស្លៀកពាក់​តែ​សំពត់​ខ្លី​” នៅពេល​ដល់​ម៉ោង​ចាប់រំលោភ​។​

​នាង​និយាយទៀតថា គាត់​បាន​បញ្ជា​នាង​ឱ្យ​ឈប់​ពី​ទីភ្នាក់ងារ​បង្ហាញ​ម៉ូត​របស់​នាង និង “​ឈប់​ជប់លៀង​និង​ជួប​ជាមួយ​មិត្តភក្តិ​”​។​

​នាង​អះអាងថា លោក​បេស​សុន បាន​គំរាម​កាត់​ឈុត​របស់​នាង​ចេ​ញេ​ពី​ក្នុង​រឿង Annna ដែល​នាង​ដើរតួ​ឈ្មោះ ហេ​ឡិន មៀ​រិ​ន ដែល​គ្រោង​នឹងដាក់​បញ្ចាំង​នៅ​ឆ្នាំក្រោយ ប្រសិនបើ​នាង​មិន​ធ្វើតាម​គាត់​។

​មេធាវី​របស់លោក​បេស​សុន លោក​ធៀ​រី ម៉ា​រី​ម​បឺ​ក និយាយថា អ្នកដឹកនាំ​រឿង ដែល​ភាពយន្ត​របស់គាត់​រួមមាន Subway, The Big Blue, Nikita, Leon និង The Fifth Element បាន​បដិសេធ​រាល់​ការចោទប្រកាន់​បែប​ស្រមើល​ស្រមៃ​ទាំងនេះ ហើយនឹង​បង្ហាញ​ភស្តុតាង​នៅ​តុលាការ មិនមែន​បង្ហាញ​លើ​កញ្ចក់​ទូរទស្សន៍​ដូច​នាង​នោះទេ​។

​មេធាវី​នេះ​និយាយថា លោក​បេស​សុន “​មិនដែល​ប្រព្រឹត្ត​ខុសឆ្គង​” ចំពោះ​នាង​វ៉ាន់​រ៉​យ​ទេ​៕ ដោយ៖ កញ្ញាដាលីស

លោក​បេស​សុន និង នាង​វ៉ាន់​រ៉​យ

ទីតាំងផ្សាយពាណិជ្ជកម្ម