ដេលី បា្ល​ញ ចាក​ចេញពី​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​តទៅ​ចូលរួម​ជាមួយ អាសា​ក់​

945
ចែករម្លែក

​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​បាន​បញ្ជាក់ថា ខ្សែការពារ ដេលី ប្លា​ញ (Daley Blind) បាន​ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​ចាស់ អាសា​ក់​(Ajax )​វិញ​ហើយ​។​
​ ​
​ប្លា​ញ វ័យ​២៨​ឆ្នាំ​ជា​កីឡាករ​អន្តរជាតិ​ហូ​ឡង់​បាន​វិលត្រឡប់​ទៅ​ទីក្រុង Amsterdam វិញ​តាមរយ​:​កិច្ចព្រមព្រៀង​ផ្ទេរ​១៤.១​លាន​ផោន ហើយ​អាច​នឹង​កើន​ដល់​១៨​លាន​ផោន​។​
​ ​
​បា្ល​ញ បាន​ចូលរួម​ជាមួយ​ក្លឹប​យូ​ណាយ​ធី​ត​ក្នុងតម្លៃ​ផ្ទេរ ១៣,៨​លាន​ផោន​កាលពី​ឆ្នាំ​២០១៤ ក្រោម​ការដឹកនាំ​របស់​លោក ល្វី​ស វ៉ាន​ហ្គា​ល់ (Louis van Gaal) ហើយ​មានឱកាស​បង្ហាញមុខ ញឹកញាប់​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ដែលជា​មិត្ត​រួម​ជាតិ​រូបនេះ​។​
​ ​
​ប៉ុន្តែ បា្ល​ញ មានការ​ពិបាក​នឹង​ជ្រៀតចូល​ក្រុម​ជម្រើស​ដំបូង ក្រោម​ការដឹកនាំ​របស់​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កាលពី​រដូវ​កាល​មុន​ទាំង​តំបន់​ការពារ​កណ្តាល​និង​ការពារ​ស្លាប​ឆ្វេង​។ បា្ល​ញ បានបង្ហាញ​តែ​មុខ​បួន​លើក​ប៉ុណ្ណោះ​ក្នុង​រដូវ​កាល​ឆ្នាំ​២០១៧-១៨ នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​គ្មាន​មុខ​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ទេ​។​
​ ​
​បា្ល​ញ បាន​ព្រមព្រៀង​នឹង​កិច្ចសន្យា​លេង​៤​ឆ្នាំ​ជាមួយ Ajax ខណ​:​យូ​ណាយ​ធី​ត​មិនបាន​បញ្ចូល កីឡាករ​រូបនេះ​ក្នុង​ក្រុម​ជម្រើស​សម្រាប់​ការប្រកួត​ក ម្តៅ​សាច់ដុំ​ត្រៀម​រដូវ​កាល​ថ្មី​នៅ​សហរដ្ឋ អាម៉េរិក​ទេ​កាលពី​ថ្ងៃអាទិត្យ គឺ​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ ដេលី ប្លា​ញ (Daley Blind)

ទីតាំងផ្សាយពាណិជ្ជកម្ម