ដោយៈតារារិទ្ធ/សៀមរាបៈសម្ដេចអគ្គម ហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាមានកត្តា៦យ៉ាងដែលនាំឱ្យកម្ពុជាអាចរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះឡើង ។

សម្តេចតេជោបានមានប្រសាសន៍នាព្រឹកថ្ងៃទី១៤ខែមេសាឆ្នាំ២០២៣នេះក្នុងឱកា សសម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្ដេច កិតិ្តព្រឹទ្ធបណ្ឌិតបានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នៅលើទឹកដីអង្គរខេត្តសៀមរាប។

កត្តា៦យ៉ាងក្នុងនោះរួមមាន៖

កត្តាទី១.កត្តាសន្តិភាពដែលគ្របដណ្ដប់ប្រ ទេសរបស់យើងបានផ្ដល់ឱកាសសប្បាយរីករាយសម្រាប់ប្រជាពលរដ្ឋអាចធ្វើអ្វីទៅ តាមបំណងរបស់ខ្លួនដោយស្របតាមច្បាប់ ។

កត្តាទី២.ភាពជោគជ័យលើកូវីដ-១៩ ដែលពុំមានការឆ្លងធ្ងន់ធ្ងរ។ទោះជាយ៉ាងនេះក្ដីសម្ដេចក៏នៅតែអំពាវនាវឱ្យប្រជាពលរដ្ឋនិងក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យនិងការការពារខ្លួនព្រោះកូ វីដ19 មិនទាន់បញ្ចប់នៅឡើងទេ។

កត្តាទី៣.ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលធ្វើ ឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយតាមរយៈសមិទ្ធផលផ្លូវថ្នល់ជាច្រើនខ្សែ។

កត្តាទី៤.មធ្យោបាយធ្វើដំណើរទាំងផ្ទាល់ខ្លួននិងសេវាឈ្នួលរួមទាំងសេវាដឹកជញ្ជូនដែលរដ្ឋបានផ្ដល់ជូនផងដែរ។

កត្តាទី៥.ជីវភាពល្អប្រើសើរនៃប្រជាពលរដ្ឋដែលអាចមានលទ្ធភាពធ្វើដំណើរកម្សាន្តបា នក្នុងឱកាសបុណ្យចូលឆ្នាំ។

កត្តាទី៦.គឺតាមរយៈសកម្មភាពនិងទិសដៅរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលបានចូលរួមយ៉ាងសំខាន់តាមរយៈការខិតខំប្រឹងប្រែងនិងការចូលរួមរបស់យុវជនប្រមា ណជា៥០០០នាក់ក្នុងការធ្វើសកម្មភាពនៅទីនេះ។

សម្ដេចក៏បានថ្លែងកោតសរសើរនិងវាយត ម្លៃខ្ពស់ចំពោះឆន្ទៈរបស់ស.ស.យ.ក.ក្នុងការ លះបង់កន្លងមក។

គួរបញ្ជាក់ថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តត្រូវបានអាក់ខានចាបើពីឆ្នាំ២០១៩មកដោយ សារការរីករាលដាលកូវិដ-១៩។ ការប្រារព្ធឡើងវិញនៃឱកាសនេះស្របពេលខួប១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ជាមួយគ្នានេះការត្រឡប់មកវិញនៃព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចដែលបាននាំកម្ពុ ជាត្រឡប់មកប្រក្រតីភាពនិងផ្ដល់ឱកា សឱ្យប្រទេសជាតិដំណើរការឡើងវិញលើគ្រប់វិស័យជាពិសេសគឺការនាំមកនូវស្នាមញញឹមភាពក្អាកក្អាយរបស់ប្រជាពលរដ្ឋខ្មែរព្រមទាំងបរិយាកាសដ៏រីករាយក្នុងការសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើ ងនាឱកាសនេះ៕