ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: ការបើកព្រឹត្តិការណ៍ “ចូលឆ្នាំបន្ទាយឆ្មារ ឆ្នាំ២០២៣” ក្រោមប្រធានបទ “ជួបជុំគ្រួសារចូលឆ្នាំបន្ទាយឆ្មារក្រោមម្លប់សន្តិភាព” បានចាប់ផ្តើមហើយ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ នៅបរិវេណប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីនេះ។
លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងការជូនពរជ័យ ពីថ្នាក់ដឹកនាំកំពូល នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបានកោតសរសើរ ដល់អាជ្ញាធរដែនដី សមត្ថកិច្ច ក្រុមការងារគ្រប់ថ្នាក់ ប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យ ដែលខិតខំធ្វើការងារ រកស៊ី និងបាននឹងបន្តជឿជាក់ និងគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ចូលឆ្នាំបន្ទាយឆ្មារ មានកម្មវិធីសក្ការ:បូជា និងការកំសាន្តសប្បាយយ៉ាងច្រើន ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសាឆ្នាំ២០២៣ ៕ V / N