រថយន្ត​មិន​ចាំ​ម៉ា​កបាន​បុក​កិន​ម៉ូតូ​បណ្ដាលឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

974
ចែករម្លែក

ដោយ : ​ចាន់តូ​/ ​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ក្នុ​ុ​ង​ថ្លុកឈាម​និង​ម្នាក់ទៀត រង របួស​ធ្ងន់ធ្ងរ​បន្ទាប់​ពី​មាន​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើក បុក​ហើយ​កិន​ចំក្បាល​រួច​បើក​រត់គេច​បាត់ស្រមោល​។​ ​ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​៧​និង​៤០​នាទី យប់​ថ្ងៃទី​១៨ ​ខែ​កក្ដ​ដា ​ឆ្នាំ​២០១៨​ តាម​បណ្ដោយ​ផ្លូវ​ទំនប់កប់​ស្រូវ​កែង​និង​ផ្លូវលំ​ក្នុងភូមិ​​ទូល​អំពៅ សង្កាត់​គោក​រការ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ដែលបាត់បង់ជីវិត​មានឈ្មោះ សុខ សន្យារ ហៅ​ក្រៅ (​អា​បាំង​) ភេទ​ប្រុស អាយុ ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើការ​នៅ​ក្រុមហ៊ុន ទឹក​សុទ្ធ វិ​តា​ល់ នៅ​ជិត​សាលា​កូរ៉េ​ ​រស់នៅ ភូមិសំរោង​កណ្តាល សង្កាត់​សំរោង ខណ្ឌព្រែក​ព្នៅ ។ ចំណែក​អ្នករងរបួស​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា​មុន ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង​មិន​ចាំ​ម៉ាក​បើក ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿនលឿន។ ខ​ណៈ​មកដល់​ចំនុចកើតហេតុ​ខាងលើ បាន​បត់​ស្ដាំ​ង​ជ្រុល​ទៅបុក​ម៉ូតូ​ស្មាស់វី ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1.CY3763​បើក​ដោយ​យុវជន​ពីរ​នាក់ ស្រប​ទឹ​ស​គ្នា​ពេញទំហឹង​ហើយ​កិនក្បាល បណ្ដាលឲ្យយុវជន​ម្នាក់​បាន​ស្លាប់​នៅ និងកន្លែង​និង​ម្នាក់ទៀតរងរបួស​ធ្ងន់​ត្រូវបាន​រថយន្ត​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ។ ចំណែក​រថយន្ត​បង្ក​បានបន្ថែមល្បឿនបើក​រត់គេច​ដោយ​សុ​វត្ថិភាព​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​វាស់វែង​យក​ម៉ូតូជនរងគ្រោះ ទៅ​រក្សាទុក​រង់ចាំ​សាច់ញាតិ​យក​ឯកសារ​មក​និង​ប្រគល់ជូន​វិញ​។​ ​រី​ឯ​សពជន​រងគ្រោះ​សមត្ថកិច្ចបាន​ទាក់ទង​រក​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​B