អាមេរិក​ថា ភ្នាក់ងារ​បង្កប់​រុស្ស៊ី ដូរ​សិច​ជាមួយនឹង​ឥទ្ធិពល​

1348
ចែករម្លែក

ស្រ្តីជនជាតិរុស្ស៊ីនិងជាអ្នកគាំទ្រសិទ្ធិកាន់កាំភ្លើង នាងម៉ារីយ៉ា ប៊ូទីណា បានដោះដូរសិចសំរាប់មុខតំណែងមួយនៅក្នុងអង្គការផលប្រយោជន៍ពិសេសមួយ នេះបើតាមពួករដ្ឋអាជ្ញាអាមេរិកដែលស្នើសុំចៅក្រមរក្សាទុកនាងនៅក្នុងគុកមុនការកាត់ទោសដោយសារតែទំនាក់ទំនងរបស់នាងជាមួយសេវាមានអំណាចរុស្ស៊ី។

ប៊ូទីណា អាយុ២៩ឆ្នាំ ប្រឈមការចោទប្រកាន់សហព័ន្ធ ចំពោះការសមគំនិតបង្កើតបណ្តាញគាំទ្រមួយរវាងអ្នកនយោបាយរុស្ស៊ីនិងអាមេរិក ក្នុងអំឡុងការបោះឆ្នោតកន្លងទៅ និងធ្វើសកម្មភាពជាភ្នាក់ងារមិនចុះបញ្ជីរបស់សហព័ន្ធរុស្ស៊ីនៅក្នុងទឹកដីអាមេរិក។

នាងបានបង្ហាញខ្លួនក្នុងតុលាការក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី១៨កក្កដា កន្លែងដែលចៅក្រមម្នាក់បញ្ជាអោយឃុំនាងរហូតដល់សវនាការ។

ពួករដ្ឋអាជ្ញាបាននិយាយថា” ដោយសារតែប៊ូទីណាបង្ហាញច្បាស់ថាជាភ្នាក់ងារខុសច្បាប់រុស្ស៊ី វាមានហានិភ័យខ្ពស់ណាស់ដែលនាងមានឥទ្ធិពលនៅក្នុងរដ្ឋាភិបាលជាមួយក្រុមមនុស្សដែលនាងសមគំនិតដើម្បីជួយអោយនាងគេចចេញពីអាមេរិក”។

បើតាមរដ្ឋអាជ្ញា ប៊ូទីណាបានប្រើពលរដ្ឋអាមេរិកម្នាក់អោយជួយអោយនាងចូលទៅក្នុងបណ្តាញអាមេរិកមួយដើម្បីបានទួនាទីមួយនិងមានឥទ្ធិពលលើសកម្មភាពនយោបាយនៅក្នុងអាមេរិក។ក្នុងពេលមួយនាង សុំផ្តល់សេវាសិចដល់បុគ្គម្នាក់ជាថ្មូរនឹងមុខតំណែងមួយក្នុងអង្គការផលប្រយោជន៍ពិសេសមួយ”។

តែមេធាវីរបស់នាងបានបដិសេធការអះអាងរបស់រដ្ឋអាជ្ញា និងថានាងមិនជាជនគ្រោះថ្នាក់ដល់សហគមន៍ទេ។

ទោះជាយ៉ាងណាមន្រ្តីស៊ើបការណ៍FBI បានរកឃើញថា ប៊ូទីណាទំនងជាបានទាក់ទងជាមួយមន្រ្តីមួយចំនួនដែលគេជឿថាជាភ្នាក់ងាររុស្ស៊ីក្នុងអំឡុងពេលនាងនៅសហរដ្ឋអាមេរិក៕ដោយ៖វាសនា

ប៊ូទីណា ត្រូវបានចោទប្រកាន់ថា ព្យាយាមប្រើឥទ្ធិពលលើនយោបាយអាមេរិក ដោយជ្រៀតចូលក្នុងក្រុមជាច្រើនដូចជាសមាគមកាំភ្លើងជាតិ

ទីតាំងផ្សាយពាណិជ្ជកម្ម