​ប្រែ​សម្រួលៈ​បំណង​(VXExpress)៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អ៊ែន​ថូ​នី ប្លីង​កិន បាន​និយាយថា អាហារ​វៀតណាម​ស្ថិតក្នុង​ចំណោម​អាហារ​ដែល​មាន​រស់ជាតិ​បំផុត​នៅក្នុង​ពិភពលោក​។​

​លោក​បាន​សរសេរ​បង្ហោះ​កាលពី​ថ្ងៃអាទិត្យ​ថា «​អ្នក​មិន​អាច​មក​លេង​វៀតណាម​ដោយ​មិន​ភ្លក់​អាហារ​នៅទីនេះ​បានទេ​។​អាហារ​វៀតណាម​មាន​រស់ជាតិ​ស្រស់​បំផុតនិង​យើងក៏​ឃើញ​ថា​វា​មាន​ឥទ្ធិពល​​នៅ​ទូទាំង​អាម៉េរិក​នៅ​តាម​ភោជនីយដ្ឋាន​របស់​យើង​ផ្ទាល់​»​។​

​លោក​បាន​ចូល​ទី​ក្នុង​ភោជនីយដ្ឋាន​បាយ​មួយ​ឈ្មោះ​កំ តៃតាន​(Com Tay Cam)​នៅ​វិថី​ចាង​ទៀន​(Trang Tien)​កាលពី​ថ្ងៃ​សៅរ៍ កន្លែង​ដែល​លោក​​ភ្លក់​ចា​យ៉​បំពង​និង​បាយ​ឆ្នាំងដី​។​

​លោក​បាន​លាន់មាត់​ថា​«​ក្វា​ង៉​ន​» ជា​ភាសា​វៀតណាម ដែល​មានន័យថា​ឆ្ងាញ់​ណាស់​។​

​លោក​ប្លីន​កិន​បាន​ទៅ​ដល់​វៀតណាម​កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​វៀតណាម​បី​ថ្ងៃ តាម​ការអញ្ជើញ​ពី​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម​។​លោក​ក៏​ចូលរួម​ក្នុង​ពិធីបញ្ចុះ​បឋមសិលា​នៅ​​ស្ថានទូត​អាម៉េរិក​ថ្មី​នៅ​ក្រុង​ហាណូយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។​

​លោក​បាន​ចាកចេញ​ពី​វៀតណាម​កាលពី​ថ្ងៃអាទិត្យ​ឆ្ពោះទៅ​កាន់​ជប៉ុន​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ក្រុម​ប្រទេស​G7​។​

​នៅ​ថ្ងៃអាទិត្យ​នេះ​លោក​បាន​សរសេរ​បង្ហោះ​ថា « អរគុណ​ប្រជាជន​វៀតណាម​ដ៏​អស្ចារ្យ និង​អាជ្ញាធរ​វៀតណាម​ចំពោះ​ការទទួល​ដំណើរ​ទស្សនកិច្ច​លើក​ទី​មួយ​របស់​ខ្ញុំក្នុងនា​ម​ជា​រដ្ឋមន្ត្រី​ការបរទេស​។​មានការ​​ប្តេជ្ញាចិត្ត​រឹងមាំ​ជាង​ពេល​ណា​ទាំងអស់​ថា​នឹង​ពង្រឹង​ភាពជា​ដៃគូ​ពិស្តារ​រវាង​អាម៉េរិក​និង​វៀតណាម ហើយ​ធ្វើការ​រួមគ្នា​ដើម្បី​ជំរុញ​សន្តិភាព​និង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​មួយ​សេរី​និង​បើកចំហ​»៕

​រដ្ឋមន្ត្រីការបរទេស អ៊ែន​ថូ​នី ប្លីន​កិន ដើរ​តាម​វិថី​នៃ​ទីក្រុង​ហាណូយ ចូល​ទស្សនា​ក្លឹប​តន្ត្រី​មួយ និង​ទទួលទាន​អាហារ​ពេល​ល្ងាច​តាម​ភោជនីយដ្ឋាន​ក្នុង​ក្រុងកាលពីថ្ងៃសៅរ៍
​ប្លីន​កិន ជួប​លេខា​បក្ស នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​ការបរទេស​វៀតណាម មុន​ចាកចេញ​ទៅ​ជប៉ុន​

​លោក​ក៏​ចូលរួម​ក្នុង​ការបញ្ចុះ​បឋមសិលា​នៅ​​ស្ថានទូត​អាម៉េរិក​ថ្មី​នៅ​ក្រុង​ហាណូយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​