​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អគ្គិភ័យ​នៅ​ប្លុក​អាគារ​ផ្ទះល្វែង​មួយ​ក្នុង​ទីក្រុង​ឌូ​បៃ បាន​សម្លាប់​មនុស្ស​១៦​នាក់ និង​មនុស្ស​ប្រាំបួន​នាក់​ទៀត​រងរបួស​ក្នុងប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នេះ​បើ​តាម​ការ​​ប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃអាទិត្យ​។​

​ភ្លើង​បានចាប់ផ្តើម​ឆេះ​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​សៅរ៍​នៅ​ជាន់​ទី​បួន​នៃ​អាគារ​ក្នុង​សង្កាត់​អាល់​-​រ៉ា​ស​(Al-Ras)​នៅ​តំបន់​ទីក្រុង​ចាស់ ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ទៅដល់​កន្លែងកើតហេតុ​នៅ​​ប្រាំមួយ​នាទី​ក្រោយ​ការជូនដំណឹង​។​

​កងកម្លាំង​ការពារ​ជន​ស៊ីវិល​បាន​និយាយថា ការស៊ើបអង្កេត​បឋម​បង្ហាញ​ថា អគ្គិភ័យ​បង្កឡើង​ដោយ​«​កង្វះ​ការអនុវត្ត​តាម​ច្បាប់​សន្តិសុខ​និង​សុវត្ថិភាព​អាគារ​»​។​

​ក្រុង​ឌូ​បៃមាន​ប្រជាជន​រស់នៅ​ប្រមាណ​៣,៣​លាន​នាក់ ក្នុងនេះ​ជិត​៩០​ភាគរយ​ជា​ជនបរទេស ទោះជា​យ៉ាងណា​សញ្ជាតិ​របស់​ជនរ​ង​គ្រោះ​គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​

​ទីក្រុង​នេះ​ក៏​ធ្លាប់​កើត​មាន​អគ្គិភ័យ​កាលបី​អតីតកាល តែ​មិន​បណ្តាលអោយ​ស្លាប់​មនុស្ស​ច្រើន​ដូច្នេះ​ទេ​៕